ឥណ្ឌូនេស៊ីប្រកាសចង់ក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីធំបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញពីមហិច្ចតាចង់ប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី (EV) និងផលិតអាគុយសម្រោប់(EV) ដ៏ធំនៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចុះផ្សាយរបស់ vietnamplus នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

កាលពីខែកក្កដាកន្លងទៅ ប្រទេសឥណ្ឌូនេស៊ីបានបើកសម្ពោធរោងចក្រផលិតអាគុយ EV ដំបូងបង្អស់ក្នុងងតំបន់ ដែលជាក្រុមហ៊ុនដែលបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hyundai Motor និង LG Energy Solution ពីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ក្រោមទុនវិនិយោគសរុបជាង ១,១ពាន់លានដុល្លារ មានទីតាំងស្ថិតនៅ West Java ។

លោក Fransiscus Soerjopranoto នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Motors Indonesia បានឱ្យដឹងថា រោងចក្រថ្មីនេះនឹងដាក់ប្រទេសឥណ្ឌូនេស៊ីជាតួអង្គដ៏សំខាន់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី (EV) នៅអាស៊ីអាគ្នេយ៍។ ខណៈពេលដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីមានគោលបំណងចង់ក្លាយខ្លួនជាប្រទេសមួយក្នុងចំណោមក្រុមហ៊ុនផលិតអាគុយសម្រោប់រថយន្តអគ្គិសនី កំពូលៗទាំងបីរបស់ពិភពលោក បើទោះបីជាកម្រិតនៃការវិនិយោគក្នុងវិស័យមួយនេះនៅមានកម្រិតតិចតួចក៏ដោយ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីមានទុនបំរុងនីកែលធំបំផុតនៅទូទាំងពិភពលោក រួមជាមួយនឹងជាតិដែក ទង់ដែង និងសារធាតុបុកស៊ីត ដែលជាសមាសធាតុដ៏សំខាន់សម្រាប់ផលិតអាគុយ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះនៅតែពឹងផ្អែកលើនីកែលកែច្នៃដែលនាំចូលពីកូរ៉េខាងត្បូង និងចិន ដោយសារកង្វះឧស្សាហកម្មពាក់ព័ន្ធ។

ដើម្បីជំរុញទីផ្សារ EV ក្នុងស្រុក រដ្ឋាភិបាលឥណ្ឌូនេស៊ីបានដាក់ចេញនូវការលើកទឹកចិត្តជាច្រើន រួមទាំងការលើកលែងពន្ធ ដើម្បីជំរុញការលក់ចំពេលមានការប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីនាំចូល។

ទោះជាយ៉ាងណាក៏ដោយ យោងតាមលោក Putra Adhiguna នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវបានគូសបញ្ជាក់ថា ការផ្លាស់ប្តូរថាមពល ការផ្គត់ផ្គង់អាគុយ​លើសកម្រិតសកល អាចរារាំងសមត្ថភាពរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]