ឥណ្ឌូនេស៊ី បង្ហើបពីផែនការបង្កើតផ្សាររាត្រីឥណ្ឌូនេស៊ី នៅលើផ្លូវថ្មើរជើងចតុមុខ នាឆាប់ៗនេះ

ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានបង្ហើបពីគម្រោងបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ី នៅផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុននេះ។ នេះបើយោងតាមការបញ្ជាក់ពីលោក Santo Damosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ក្នុងជំនួបជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានឱ្យដឹងថា គម្រោងបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើផ្លូវថ្មើរជើងចតុមុខ គ្រោងធ្វើនៅថ្ងៃទី២២ ឬថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីបង្ហាញពីវប្បធម៌ទំនៀមទំលាប់ របាំប្រពៃណី និងម្ហូបអាហារឥណ្ឌូនេស៊ីនៅទីនេះ ខណៈរាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាដើម។

ឯកអគ្គរដ្ឋទូត បន្តថា តាមរយៈគម្រោងនេះ នឹងធ្វើឱ្យកើនឡើង នូវវិស័យទេសចរណ៍ ព្រមទាំងអាចឱ្យប្រជាពលរដ្ឋឥណ្ឌូនេស៊ី និងប្រជាពលរដ្ឋកម្ពុជា កាន់តែមានទំនាក់ទំនងស្និទ្ធស្នាលមួយកម្រិតទៀត។

ជាការឆ្លើយតប ឯកឧត្តម ឃួង ស្រេង បានឯកភាពការស្នើសុំរបស់ស្ថានទូតឥណ្ឌូនេស៊ី ដើម្បីបង្កើតឱ្យផ្សាររាត្រីឥណ្ឌូនេស៊ីនៅផ្លូវថ្មើរជើងចតុមុខ ខណៈឯកឧត្តមក៏ស្នើឱ្យស្ថានទូតឥណ្ឌូនេស៊ីជ្រើសរើសទីតាំងឱ្យបានច្បាស់លាស់ ដើម្បីឱ្យអាជ្ញាធរភ្នំពេញ អាចការពារសន្តិសុខជូនឱ្យកាន់តែល្អ។

បើតាមជំនួបខាងលើ បានបញ្ជាក់ថា សម្រាប់កម្ពុជា និងឥណ្ឌូនេស៊ី មានទំនាក់ទំនងការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៥៩មកម៉្លេះ ដែលគិតមកដល់ពេលនេះ គឺមានរយៈពេល ៦៦ឆ្នាំហើយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]