២០២៤ កម្ពុជានឹងមានរោងចក្រផលិតកង់រថយន្តចំនួន៥ ដែលអាចស្រូបយកជ័រកៅស៊ូក្នុងស្រុកប្រមាណ៥០ម៉ឺនតោនក្នុង១ឆ្នំា

បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតកង់រថយន្តចំនួន៣ កំពុងដំណើរការ ខណៈនៅឆ្នាំក្រោយ (២០២៤)

នឹងមានក្រុមហ៊ុនថ្មីចំនួនពីរទៀត នឹងមកវិនិយោគបង្កើតរោងចក្រផលិតកង់រថយន្តនៅកម្ពុជាដែលធ្វើឱ្យចំនួនរោងចក្រផលិតកង់រថយន្តឡើងដល់ចំនួន៥។

នេះបើតាម ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីគម្រោងវិនិយោគនេះ ក្នុងបទអន្តរាគមន៍ក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែធ្នូ កន្លងទៅ។​

ឯកឧត្តមបញ្ជាក់ថា៖ “នៅពេលខាងមុខនេះ នឹងមានក្រុមហ៊ុនពីរទៀត មកបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ដែលធ្វើឱ្យចំនួនរោងចក្រកើនដល់៥ ហើយរោងចក្រទាំងអស់នេះនឹងស្រូបយកជ័រកៅស៊ូដែលកម្ពុជាផលិតផលបាន ប្រមាណ​៥០ម៉ឺនតោនក្នុងមួយឆ្នាំទៅប្រើប្រាស់ក្នុងសង្វាក់ផលិតកម្មរបស់ពួកគេ”។​

គួររម្លឹករថា ​បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតកង់រថយន្តចំនួន៣ _ទី១ មានទីតំាងនៅក្រុងបាវិត ខេត្តស្វាយរៀង (អានបន្ថែម )  _ទី២ មានទីតាំងនៅក្រុងព្រះសីហនុ(អានបន្ថែម) និង_ទី៣ មានទីតាំងនៅខេត្តក្រចេះ។ (អានបន្ថែម)​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]