ក្រសួងប្តេជ្ញាចិត្តដ៏ម៉ុតមាំថា៖ ធ្វើការសាងសង់ផ្លូវត្រូវត្រួតពិនិត្យឱ្យបានដិតដល់ដើម្បីគុណភាពជាចម្បង

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពផ្លូវលេខ១៤៦បេ និង១៤៨ នៅថ្ងៃទី២០ ខែកក្កដា ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាចិត្តដ៏ម៉ុតមាំថា ការសាងសង់ផ្លូវត្រូវមានការត្រួតពិនិត្យឱ្យបានដិតដល់បំផុត ក្រុមហ៊ុនសាងសង់ត្រូវធ្វើផ្លូវតាមលក្ខណៈបច្ចេកទេសដែលធ្លាប់បានឯកភាពគ្នា។

គួរម្លឹកផងដែរថា គម្រោងជួសជុលផ្លូវលេខ១៤៦បេ-១៤៨ សម្រេចការងារសាងសង់បាន ៩៩,៨១% ហើយ។ ផ្លូវនេះត្រូវបានធ្វើតេស្តសាកល្បងចំនួន ៤១៤កន្លែង ក្នុងនោះមានតែពីរកន្លែងប៉ុណ្ណោះ មានគុណភាពក្រោមកម្រិតបច្ចេកទេសបន្តិច ប៉ុន្តែអាចទទួលយកបាន។

ឯកឧត្តមបញ្ជាក់ថា៖ ក្រុមការងារបច្ចេកទេសក្រសួងបានធ្វើតេស្តសាកល្បងគុណភាពសាងសង់ផ្លូវ១៤៦បេ នេះដោយប្រើឧបករណ៍ទំនើបៗជាច្រើន ដូចជា ម៉ាស៊ីន FWD, ROMDAS, GPR, Nuclear, Pendulum ដើម្បីពិនិត្យថាតើក្រុមហ៊ុនបានគោរពតាមស្តង់ដារបច្ចេកទេសដែរឬយ៉ាងណា!

ឯកឧត្តមបានរម្លឹកម្តងហើយម្តងទៀតថា៖ បើបើកឡានមួយគ្រឿងដឹកលើសដប់តោន យក១០x១០ ស្មើ១០០ យក ១០០x១០ ស្មើ ១.០០០ យក១.០០០x១០ ស្មើ១០.០០០ ដូច្នេះឡានមួយគ្រឿងដឹកលើសទម្ងន់១០តោន ស្នើនឹងឡាន មួយម៉ឺនគ្រឿងរត់លើផ្លូវនោះ ធ្វើឱ្យផ្លូវសឹករិចរិលមុនអាយុកាល។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានទទូចសុំឱ្យអ្នកប្រើប្រាស់ផ្លូវគោរពច្បាប់ចរាចរណ៍ និងច្បាប់ផ្លូវថ្នល់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានសង្កត់ធ្ងន់ធ្ងរថា៖ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គឺជាការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធទាំងអស់ រដ្ឋាភិបាលមិនអាចធ្វើបានតែម្នាក់ឯងបានទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អារ៉ាប់គ្រោងដាក់ដំណើរការសេវាតាក់ស៊ីហោះ (ឡានហោះ) នៅដើមឆ្នាំ២០២៥

ទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួម (UAE) ជាប់កេរ្តិ៍ឈ្មោះជា “ទីក្រុងនៃអនាគត” ក្នុងន័យថាជាទីក្រុងឈានមុខគេលើវិស័យច្នៃប្រតិដ្ឋនិងប្រណីតភាពបច្ចេកវិទ្យា។ ឥឡូវនេះ ទីក្រុងនៃអនាគតដ៏រុងរឿងនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ឱ្យដំណើរការថយន្តហោះ (តាក់ស៊ីហោះ) ដំបូងបង្អស់របស់ពិភពលោក នេះបើយោងតាម startupdxb ចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Joby Aviation ដែលជាក្រុមហ៊ុនតាក់ស៊ីហោះលើអាកាស ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសភាពជាដៃគូជាមួយរដ្ឋាភិបាលទីក្រុងឌូបៃដើម្បីបើកដំណើរការសេវាកម្មតាក់ស៊ីតាមផ្លូវអាកាស នៅក្នុងទីក្រុងនេះ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅឆ្នាំ ២០២៦ ជាមួយនឹងលទ្ធភាពនៃប្រតិបត្តិការដំបូងចាប់ផ្តើមនៅដើមឆ្នាំក្រោយ(២០២៥)។ យានយន្តប្រភេទអាចហោះហើរបានទាំងនេះ ត្រូវបានរចនាឡើងដើម្បីផ្ទុកអ្នកបើកតាក់ស៊ីហហោះ និងអ្នកដំណើររហូតដល់ ៤នាក់ ដែលមានល្បឿនរហូតដល់ ២០០ម៉ាយ (ប្រហែល ៣២១គម) ក្នុងមួយម៉ោង។ នេះមានន័យថា អ្នកដំណើរអាចធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិឌូបៃទៅកាន់តំបន់ Palm Jumeirah ក្នុងរយៈពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ ដែលផ្ទុយស្រឡះពីការធ្វើដំណើរតាមរថយន្តរយៈពេល ៤៥នាទីនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន Joby បានកំណត់ទីតាំងជាច្រើនសម្រាប់ដំឡើងស្ថានីយហោះហើរ និងចុះចត រួមទាំងអាកាសយានដ្ឋានអន្តរជាតិឌូបៃ (DXB), Palm Jumeirah, Dubai Marina និងទីក្រុងឌូបៃ។ […]

Google ចាប់ផ្តើមអនុវត្តអក្ខរកម្មឌីជីថលសម្រាប់ពលរដ្ឋអាស៊ាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម

ក្រុមហ៊ុន​ Google សហការជាមួយមូលនិធិអាស៊ានដើម្បីចាប់ផ្តើមដំណើរការកម្មវិធី ASEAN Digital Literacy Program (ADLP) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថលក្នុងចំណោមពលរដ្ឋអាស៊ាន និងជួយបង្កើនចំណេះជំនាញដល់ពួកគេតាមឱ្យទាន់ល្បឿននៃពិភពឌីជីថលដែលកំពុងមានការវិវត្តលឿនខ្លាំង នេះបើយោងតាម pattayamail ចុះផ្សាយថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។ ព្រឹត្តិការណ៍ខួបបេសកកម្មទី៤ នៃកម្មវិធីអក្ខរកម្មឌីជីថលអាស៊ានដែលបានប្រារព្ធធ្វើនៅទីក្រុងបាំងកកកាលពីថ្ងៃទី ២០ មីនាកន្លងទៅ ដោយផ្តោតលើការបង្ហាញនូវរបកគំហើញថ្មីៗនៃការស្រាវជ្រាវលើទិដ្ឋភាពឌីជីថលតាមចម្រុះវិស័យ ពីបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០។ បន្ទាប់ពីបានធ្វើការជាមួយក្រុមប្រឹក្សាយុវជនអាស៊ានពីប្រទេសសមាជិកទាំង ១០ ដើម្បីធ្វើយុទ្ធនាការ និងធ្វើការបន្ស៊ីខ្លឹមសារដើម្បីកែសម្រួលអក្ខរកម្មឌីជីថលសម្រាប់ប្រទេសរៀងៗខ្លួន ព្រមទាំងបានបណ្ដុះបណ្ដាលយុវជនចំនួន ២០០០ នាក់ជាគ្រូបង្គោល ដែលមានជំនាញឌីជីថលយ៉ាងប៉ិនប្រសប់ ក៏ដូចជាការកែសម្រួលខ្លឹមសារអក្ខរកម្មឌីជីថលដែលមានស្រាប់របស់ Google ឱ្យសមនឹងបរិបទ និងភាសានៃប្រទេសនីមួយៗរួចមក បេសកកម្មបន្ទាប់ កម្មវិធីនេះ គឺជាការជួយជ្រោមជ្រែងយុវជនទាំង ២០០០នាក់នេះ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ដើម្បីបន្តចែករំលែកចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួន។ លោកស្រី Marija Ralic អ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Google.org បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិអាស៊ានក្នុងការអនុវត្តកម្មវិធីចំណេះដឹងឌីជីថលអាស៊ាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន។ លោកស្រីបានគូសបញ្ជាក់ថា កម្មវិធីនេះទទួលបានជោគជ័យក្នុងការលើកកម្ពស់ការយល់ដឹង និងលើកកម្ពស់សមត្ថភាពឌីជីថលរបស់ពលរដ្ឋអាស៊ានលើសពីការរំពឹងទុក […]

សិង្ហបុរី​ចំណាយ $១៥លាន ផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើម ១៥០០០នាក់ ឱ្យរៀនបច្ចេកវិទ្យា AI

ប្រទេសសិង្ហបុរី បានបង្ហាញផែនការដ៏មានមហិច្ឆតាមួយដើម្បីពង្រឹងតួនាទីរបស់ខ្លួននៅក្នុងធុរកិច្ចនិងការច្នៃប្រតិដ្ឋ ដោយគ្រោងចំណាយទឹកប្រាក់ជាង ១ពាន់លានដុល្លារសិង្ហបុរី ដែលស្មើនឹងជាង ៧៤៣លានដុល្លារអាមេរិក ទៅក្នុងគម្រោងលើកកម្ពស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ សេចក្តីប្រកាសអំពីការវិនិយោគដ៏ធំជាងគេនៅអាស៊ានលើវិស័យ AI នេះ ត្រូវបានអនុម័តជាផ្នែកមួយនៃថវិកាជាតិឆ្នាំ ២០២៤ របស់សិង្ហបុរី ដែលបង្ហាញពីការជំរុញជាយុទ្ធសាស្ត្ររបស់ប្រទេស ឆ្ពោះទៅរកការរីកចំរើន និងការធ្វើអភិនវកម្មផ្នែកបច្ចេកវិទ្យា និងភាពធន់នឹងសេដ្ឋកិច្ច នេះបើយោងតាម Aseanbriefing ចុះផ្សាយថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤។ យុទ្ធសាស្ត្រវិនិយោគលើបច្ចេកវិទ្យាទំនើបនេះ គ្របដណ្តប់លើផ្នែកជាច្រើនដែលមានគោលបំណងជំរុញការអភិវឌ្ឍន៍ AI និងអនុវត្តភាពនៃបច្ចេកវិទ្យា AI លើវិស័យផ្សេងៗ។ គំនិតផ្តួចផ្តើមសំខាន់ៗនៃផែនការនេះ រួមមានលទ្ធភាពទទួលបានបន្ទះឈីប (Chips) កម្រិតខ្ពស់ដែលចាំបាច់សម្រាប់ការច្នៃប្រតិដ្ឋ AI,  ការបង្កើតភាពជាដៃគូជាមួយអ្នកដឹកនាំឧស្សាហកម្មក្នុងពិភពលោក ដើម្បីបង្កើតមជ្ឈមណ្ឌល AI ដ៏ល្អឥតខ្ចោះ និងការធ្វើវប្បកម្ម ទេពកោសល្យក្នុងស្រុកដើម្បីជំរុញកម្លាំងការងារ AI សម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចនៅថ្ងៃខាងមុខ។ ផ្នែកសំខាន់ទីមួយនៃផែនការជាតិនេះ គឺការផ្តល់អាហារូបករណ៍សម្រាប់និស្សិតសិង្ហបុរី ឱ្យចាប់យកជំនាញទាក់ទងនឹងបច្ចេកវិទ្យា AI។ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ថវិកាប្រហែល ២០លានដុល្លារសិង្ហបុរី (១៥លានដុល្លារអាមេរិក) នឹងត្រូវវិនិយោគលើអាហារូបករណ៍នៅទូទាំងកម្មវិធីថ្នាក់បរិញ្ញាបត្រ […]

រដ្ឋចេញអនុក្រិត្យបង្កើតសាកលវិទ្យាល័យឌីជីថលលើកដំបូង នៅខេត្តកំពង់ស្ពឺ

រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ បានសម្រេចចេញអនុក្រិត្យបង្កើតសាកលវិទ្យាល័យឌីជីថលលើកដំបូង នៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាម អនុក្រិត្យលេខ ៦០អនក្របក ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ សាកលវិទ្យាល័យឌីជីថលកម្ពុជាមួយនេះ ត្រូវបានសរសេរជាអក្សរកាត់ថា ស.ឌ.ក និងជាភាសាអង់គ្លេសថា Digital University of Cambodia សរសេរជាអក្សរកាត់ថា DUC។ គួរបញ្ជាក់ថា ស.ឌ.ក គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុងគងពិសី ខេត្តកំពង់ស្ពឺ និងស្ថិតនៅក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ស.ឌ.ក នឹងធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលក្នុងនោះមានមហាវិទ្យាល័យចំនួន៥ទៀតដូចខាងក្រោម៖ ១_មហាវិទ្យាល័យឧស្សាហកម្មឌីជីថល ២_មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តនយោបាយ ៣_មហាវិទ្យាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ៤_មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម ៥_មហាវិទ្យាល័យភាសាអង់គ្លេស - Video Advertisement -

ចិន-កម្ពុជាចង់សហការគ្នាប្រើប្រព័ន្ធផ្កាយរណបគ្រប់គ្រងតំបន់ការពារធម្មជាតិ

ក្រុមហ៊ុន  China Siwei Surving and Mapping Technology Co,.LTD ចង់សហការជាមួយក្រសួងបរិស្ថានកម្ពុជា ក្នុងការគ្រប់គ្រង អភិរក្ស និងការពារតំបន់ការពារធម្មជាតិ និងព្រៃឈើ តាមរយៈផ្កាយរណប។ នេះបើតាមជំនួបពិភាក្សារវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ចាង ខឺស៊ាងតុង(Zhang Xiaodong) នាយកក្រុមហ៊ុន នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើនេះ លោកនាយកក្រុមហ៊ុនបានជម្រាបឱ្យដឹងថា ក្រុមហ៊ុន មានផ្កាយរណបសម្រាប់សង្កេតផែនដីចំនួន ៤០គ្រឿងកំពុងប្រតិបត្តិការក្នុងគន្លងតារាវិថី ដែលមានសមត្ថភាពទទួលរូបភាពផ្កាយរណប និងការផលិតទិន្នន័យពីផ្កាយ​រណប។ លោក បានបន្តថា ការបញ្ចូនទិន្នន័យពីផ្កាយរណបទាំងនោះ នឹងបង្ហាញពីទីតាំងភូមិសាស្រ្ត រួមទាំងដំណោះស្រាយភូមិ​សាស្ត្រ ដោយរួមបញ្ចូលគ្នានៅក្នុងការស៊ើបការណ៍ ការពារជាតិ ការស្ទង់មតិ និងការធ្វើផែនទី ការត្រួតពិនិត្យ​ថា​ម​ព​ល និងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការអភិវឌ្ឍធនធានធម្មជាតិ ការសាងសង់ទីក្រុងឆ្លាតវៃ ការការពារបរិ​ស្ថា​ន ជំនួ​យសង្គ្រោះ និងការត្រួតពិនិត្យគ្រោះមហន្តរាយ និងឧស្សាហកម្មផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ក៏បានបង្ហាញពីគោលបំណងចង់បង្កើតកិច្ចសហប្រតិបត្តការក្នុងភាពជាដៃគូជាមួយក្រសួងបរិស្ថាន តាមរយៈការផ្តល់សេវាកម្មផ្នែកបច្ចេកវិទ្យា […]

វៀតណាមចាយលុយ $៦៣លាន សង់ស្ថានីយ៍បញ្ជូនទិន្នន័យថ្មី ៥០០០កន្លែង ដើម្បីក្លាយជាប្រទេសលំដាប់ទី៥ នៅអាស៊ីប៉ាស៊ីហ្វិច

ក្រុមហ៊ុនទូរគមនាគមន៍វៀតណាម Viettel Construction Joint Stock Corporation បានចាប់ផ្ដើមគម្រោងវិនិយោគទឹកប្រាក់ចំនួន ៦៣,៥ លានដុល្លារអាមេរិកដើម្បីសាងសង់ស្ថានីយ៍មូលដ្ឋានបញ្ជូនទិន្នន័យ (BTS) ចំនួន ៥០០០ កន្លែង សម្រាប់ដាក់ជួលក្នុងឆ្នាំ ២០២៤។ គម្រោងពង្រីកដ៏មហិច្ឆតានេះ នឹងលាតសន្ធឹងលើខេត្ត និងទីក្រុងចំនួន ៦៣ ក្នុងប្រទេសវៀតណាម ក្នុងទិសដៅជំរុញដំណើរការស្ថានីយ៍ BTS របស់ Viettel Construction ឱ្យបានដល់ចំនួនសរុប ៩.៩៧៥ នៅត្រឹមចុងឆ្នាំ ២០២៤ នេះបើយោងតាម Viettel ចុះផ្សាយថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៤។ នៅពេលអនុវត្តបានជោគជ័យរួច គម្រោងនេះនឹងប្រែក្លាយមុខមាត់ក្រុមហ៊ុនវៀតណាម Viettel Construction ជាក្រុមហ៊ុន TowerCo លំដាប់កំពូលនៅក្នុងប្រទេសវៀតណាម និងបន្តឡើងតំណែងជាក្រុមហ៊ុន TowerCos មួយក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍កំពូលទាំង ១០ នៅអាស៊ាន និងក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៣០ នៅទូទាំងពិភពលោក។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ BTS គឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដើម្បីទាញយកប្រយោជន៍ពីតម្រូវការដែលកំពុងកើនឡើងសម្រាប់សេវាទូរស័ព្ទ និងទិន្នន័យនៅទូទាំងប្រទេសវៀតណាម។ […]