វិស័យអចលនវត្ថុរបស់វៀតណាមកំពុងរីកចម្រើនខ្លាំង

ទីផ្សារអចលនទ្រព្យរបស់វៀតណាមនៅតែបន្តទាក់ទាញការវិនិយោគធំៗពីក្រុមហ៊ុនរបស់ជប៉ុន ជាមួយនឹងទឹកប្រាក់វិនិយោគ ១ ប៊ីលានដុល្លារ ដែលត្រូវបានប្រកាសនៅក្នុងខែកញ្ញា។

ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Kajima របស់ជប៉ុន និង Indochina Capital ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ នឹងធ្វើការវិនិយោគលើគម្រោងប្រកបដោយសក្តានុពលចំនួន ៥០ ក្នុងរយៈពេល ១០ ឆ្នាំ ដែលនឹងរួមបញ្ចូលនូវអាផាតមិន សណ្ឋាគារ និងអគារការិយាល័យ។

គម្រោងបួនត្រូវបានរំពឹងថានឹងចាប់ផ្តើមក្នុងរយៈពេល ១៥ ខែ ហើយការបណ្តាក់ទុននេះនឹងចាប់ផ្តើមផ្តោតលើគម្រោងលំនៅដ្ឋាននៅទីក្រុងហាណូយ ដាណាង និងទីក្រុងហូជីមិញ។

ក្រុមហ៊ុន Kajima ក៏បានចូលរួមជាមួយក្រុមហ៊ុនជប៉ុនផ្សេងទៀតដូចជា Creed Group, Tokyu, Hankyu Realty, Nishi-Nippon Railroad និង Sanyo Homes ដែលបានវិនិយោគក្នុងវិស័យអចលនទ្រព្យដែលកំពុងរីកលូតលាស់របស់ប្រទេសវៀតណាម ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ចេញកម្មវិធីថ្មី ទស្សនាទីក្រុងស៊ីដនីបែបនិម្មិតសម្រាប់សន្និសីទ Illuminate 2026

ដើម្បីអបអរសាទរដល់សន្និសីទ Bentley Illuminate 2026 ដែលនឹ […]

អាម៉េរិកប្តេជ្ញាចូលរួមលើកកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្តេជ្ញាចូលរួមចំណែកលើកម្ព […]

ក្រុមហ៊ុន Seequent នាំយកបច្ចេកវិទ្យាថ្មី ២ សំខាន់ៗទៅប្រទេសកាដាណា

ក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកកម្មវិធីវ […]

ត្រឹមខែកុម្ភៈ ២០២៦៖ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃជិត១ប៊ីលានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារាយការណ៍ថា គម្រោងថ្មីជាង ១ […]

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]