ជប៉ុនបោះទុនវិនិយោគលើលំនៅឋានដ៏ប្រណីតនៅថៃតម្លៃជិត ២០០ លានដុល្លារ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេរបស់ជប៉ុនមួយ បានចូលហ៊ុនវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនរបស់ថៃដើម្បីអភិវឌ្ឍគម្រោងលំនៅឋានដ៏ល្អប្រណីតមួយនៅ Phuket ប្រទេសថៃ ដែលមានតម្លៃប្រមាណជាង ១៧៤លានដុល្លារអាមេរិក។

Kajima Oversea Asia ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យរបស់ជប៉ុន បានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុករបស់ថៃ Minor International(MINT) ដែលជាក្រុមហ៊ុនចុះបញ្ជីមួយប្រតិបត្តិការលើការអភិវឌ្ឍសណ្ឋាគារ និងភោជនីយដ្ឋានជាច្រើននៅទូទាំងពិភពលោក ដើម្បីអភិវឌ្ឍន៍គម្រោង Avandina Hills ស្ថិតនៅក្រុង Phutket។

គម្រោងអភិវឌ្ឍនេះនឹងសាងសង់ផ្ទះវីឡាប្រណីតៗចំនួន ១៦យូនីត ដែលគ្រប់ដណ្តប់លើផ្ទៃដី ១៨ហិកតា ដោយសាងសង់ជា២ដំណាក់កាល។ ដំណាក់កាលទី១ នឹងអភិវឌ្ឍចំនួន ១១យូនីត គ្រោងបញ្ចប់នៅឆ្នាំ២០១៨ ខណៈដែលដំណាក់កាលទី២ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០។

ក្រុមហ៊ុន MINT ក៏បានប្រកាសផងដែរអំពីការអភិវឌ្ឍន៍អគារអាផាតមិនប្រណីតៗ និងផ្សារលក់រាយចំនួន ៩៧យូនីត ព្រមទាំងការពង្រីកផ្សារទំនើប Turtle Village របស់ខ្លួនផងដែរ។

គួរជម្រាបថា គម្រោងអភិវឌ្ឍទាំងនេះបានជម្រុញកំណើនវិស័យទេសចរណ៍ក្នុងតំបន់ Phutket ដោយមានអត្រាកំណើន ១៨ ភាគរយក្នុងឆ្នាំ២០១៦ កន្លងមកនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]