ADB៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងស្ទុះមក ៥,៩% នៅឆ្នាំ ២០២១ តែវិស័យសំណង់នៅតែមានហានិភ័យ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីពេលថ្មីៗនេះ បានព្យាករណ៍សារជាថ្មីថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងស្ទុះមក ៥,៩% នៅឆ្នាំ ២០២១ ខណៈវិស័យសំណង់ និងវិស័យកាត់ដេរ អាចនឹងមិនទាន់ងើបឡើងនៅឡើយទេ។

សេចក្ដីប្រកាសព័ត៌មានរបស់ ADB កាលពីថ្ងៃទី ២៣ កញ្ញា នេះ ក៏បានព្យាករណ៍សារជាថ្មីថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជានៅឆ្នាំ ២០២០ គឺធ្លាក់ចុះត្រឹមតែ ៤% ប៉ុណ្ណោះ ដែលប្រសើរជាងការព្យាករណ៍កាលពីខែ មិថុនា ដែលថាធ្លាក់ចុះ ៥,៥%។

ការប្រសើរឡើងនេះគឺដោយសារតែ វិស័យកសិកម្ម និងកំណើនការនាំចេញផលិតផលវិស័យដែលមិនមែនកាត់ដេរ ដូចជា កង់ និងគ្រឿងអេឡិចត្រូនិចជាដើម (ដែលកើនឡើងប្រមាណ ៣០,៣% ក្នុងឆមាសទី ១ ឆ្នាំ ២០២០ បើធៀបនឹងឆ្នាំ ២០១៩)។

យ៉ាងណាមិញ វិស័យផ្សេងៗរួមមាន វិស័យសំណង់ និងឧស្សាហកម្មកាត់ដេរ នៅតែបន្តថមថយក្នុងកំឡុងខែ មិថុនា និងខែ កក្កដា ហើយតម្រូវការក្នុងវិស័យទាំង ២ នេះ ក៏បន្តធ្លាក់ចុះផងដែរក្នុងកំឡុងពេលកូវីដ ១៩នេះ។

គួរបញ្ជាក់ផងដែរថា ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានផ្ដល់ហិរញ្ញប្បទានចំនួន ២៥០ លានដុល្លារ កាលពីខែកក្កដា កន្លងទៅ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ពង្រីកការគាំពារសង្គម និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញក្នុងកំឡុងពេលកូវីដ ១៩ ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]