កម្ពុជាគ្មានកម្ចីថ្មីទេ ក្នុងឆមាសទី១នេះ ខណៈបច្ចុបន្នមានបំណុលសរុបជាង ១៤ប៊ីលានដុល្លារ

នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ កម្ពុជាមិនមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចី ឥណទានសម្បទានថ្មីទេ ដោយសារកម្មវីធី ឬគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា និងរៀបចំ ហើយត្រូវបានពន្យារពេលដោយសារវិបត្តិកូវីដ១៩។

យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើគិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆមាសទី១ ឆ្នាំ២០២១ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ១៤,៨៤ ប៊ីលានដុល្លារអាមេរិក។

ក្នុងនោះកម្ចីប្រើសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានដល់ជាង៨៤% ឬស្មើនឹង ១២,៤ ប៊ីលាន និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ ១៦%។

របាយការណ៍ដដែលបានបន្តថា ក្នុងរយៈពេលដូចគ្នានេះ រដ្ឋាភិបាលបានដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍យកមកប្រើប្រាស់ជាក់ស្តែងសរុបចំនួន ១០,០៥ ប៊ីលានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៦៨% នៃទំហំឥណទានសម្បទានសរុប ដែលបានចុះកិច្ចព្រមព្រៀងខាងលើ។

ក្នុងនោះ ប្រមាណ ៨១% ត្រូវបានប្រើប្រាស់សម្រាប់គម្រោងវិនិយោគសាធារណៈ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រមាណ១៩% ទៀត ក្នុងវិស័យអាទិភាពចំពោះមុខផ្សេងទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]