ធនាគារជាតិ៖ ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជានឹងកើន ៥,៣% លើសពីការព្យាករណ៍ចាស់ត្រឹម៣%

ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា (NBC) បានព្យាកថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២២ នឹងកើនដល់ ៥,៣% ភាគរយ ដែលខ្ពស់ជាងការព្យាករណ៍ដែលកំណត់ត្រឹម ៣% ។

កំណើនសេដ្ឋកិច្ច ៥,៣% ដោយសារតែមានកម្លាំងរុញច្រានពីការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពិភពលោក និងការបន្តសកម្មភាពសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងត្រូវបានគាំទ្រដោយវិស័យកាត់ដេរ ទេសចរណ៍ កសិកម្ម និងសំណង់។

កំណើននេះដែរនឹងត្រូវប្រឈមនឹងអតិផរណាខ្ពស់បន្ទាប់ពីការកើនឡើងនៃតម្លៃប្រេង។

ឯកឧត្តាម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា  កត្តាអំណោយផលក្នុងស្រុកជាមួយនឹងការស្ទុះងើបឡើងវិញនៃកំណើនពិភពលោកបានជំរុញការនាំចេញផលិតផលផលិតកម្មរបស់កម្ពុជាច្រើន ខណៈសកម្មភាពក្នុងវិស័យសំណង់ និងអចលនទ្រព្យក៏មានសន្ទុះផងដែរ។

កម្ពុជាបាននាំចេញផលិតផលសរុបតម្លៃប្រមាណ ១១ ប៊ីលានដុល្លារនៅក្នុងឆមាសទី១ ឆ្នាំ ២០២២ កើនឡើង ៣១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ខណៈដែលការនាំចូលបានកើនឡើង ៤% ដែលមានដល់ទៅប្រមាណ ១៥ ប៊ីលានដុល្លារ។

លោកបានបន្ថែមថា ភាពរឹងមាំនៃប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ មកលើសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់និរន្តរភាពនៃសកម្មភាពអាជីវកម្ម ការវិនិយោគ និងការប្រើប្រាស់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]