WB​ រក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅដដែល ដោយផ្អែកលើកត្តាទាំងនេះ

ធនាគារពិភពលោក ( World Bank ) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ឱ្យនៅស្ថិនក្នុងរង្វង់ ៤,៨ភាគរយ ដដែល ដោយមានការគាំទ្រដោយកំណើននៃការនាំចេញ ផលិតកាត់ដេរ និងមិនមែនកាត់ដេរ ជាពិសេសកំណើនចំនួនទេសចរអន្តរជាតិចូលទស្សនានៅកម្ពុជា។​

ក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ក្រោមចំណងជើងថា Navigating Global Economic Headwinds ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកានេះ ធនាគារពិភពលោក លើកឡើងថា ការព្យាករណ៍កំណើន GDP ពិតប្រាកដរបស់កម្ពុជា ក្នុងរង្វង់ ៤,៨ ភាគរយក្នុងឆ្នាំ ២០២២ ដោយផ្អែកលើការងើបឡើងវិញនៃសេដ្ឋកិច្ចដែលមានលក្ខណៈទូលំទូលាយជាងមុន។

ធនាគារពិភពលោក បន្តលើកឡើងថា ការកើនឡើងនៃការនាំចេញ – ជាពិសេសសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ និងការផលិតកង់ ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងការវិលត្រលប់មកវិញនៃលំហូរ វិនិយោគដោយផ្ទាល់ពីបរទេស បានជួយទ្រទ្រង់ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅឆ្នាំនេះ។

ធនាគារពិភពលោក លើកឡើងថា ទោះបីជាសេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងពង្រីកបន្ថែមទៀតនៅឆ្នាំក្រោយ ដែលត្រូវបានគាំទ្រដោយការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក ខណៈដែលអត្រាការងារមានភាពប្រសើរឡើង និងអតិផរណាធ្លាក់ចុះ រួមជាមួយនឹងការចំណាយរប​ស់រាជរដ្ឋាភិបាលក្នុងអំឡុងពេលបោះឆ្នោត ការព្យាករណ៍កំណើនពិតប្រាកដសម្រាប់ឆ្នាំ២០២៣ ត្រូវបានបន្ទាបមកត្រឹម ៥,២ ភាគរយដោយសារតែ ទស្សនវិស័យសកលមិនសូវអំណោយផល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]