CMAC គ្រោងសង់សារមន្ទីរមីនធំជាងគេលើពិភពលោក លើផ្ទៃដី១២ហិកតា នៅសៀមរាប

អាជ្ញាធរមីនកម្ពុជា ហៅកាត់ CMAC កំពុងត្រៀមរៀបចំសាងសង់សារមន្ទីរសន្តិភាពសកម្មភាពមីនលើផ្ទៃដីប្រមាណ ១២ហិកតា ស្ថិតក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបជិត ២០លានដុល្លារ ។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអាជ្ញាធរមីនកម្ពុជា ជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២២។

CMAC នឹងសាងសង់សារមន្ទីរប្រវត្តិសាស្ត្រ​មួយ មានរូបរាងជាគ្រាប់មីនប្រឆាំងមនុស្ស (anti-personal land mine shape) និងធំជាងគេលើពិភពលោក​ ដែលជាធាតុរឹងក្នុងការរចនាសំណង់សិល្បះនៃសារមន្ទីរ។

សារមន្ទីរដ៏ធំមួយនេះ ស្ថិតក្នុងនៅឃុំត្រពាំងធំ​ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលការសាងសង់អាចនឹងប្រើរយៈពេល ៣ឆ្នាំ និងមានទំហំ ៥២ម×៥២ម កំពស់១៧ម៉ែត្រ​ បូកសំណង់ខាងក្រៅអាគារមួយចំនួនទៀត។

មួយវិញទៀត ចំណែកធាតុទន់នៃការសាងសង់នេះ នឹងរួមចំណែកកសាងធនធានមនុស្សគ្រប់គ្រងសារមន្ទីរ​ និងការកសាងឯកសារ​រឿងរ៉ាវប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជាបានទទួលរងទុក្ខវេទនាក្នុងសង្គ្រាម​ និងបន្តប្រឈមមុខ​ជា​មួ​យសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាម​។

លក្ខណៈពិសេសនៃសារមន្ទីរនេះគឺ នឹងក្លាយជាកន្លែងប្រមូលផ្តុំភស្តុតាងប្រវត្តិសាស្ត្រជាច្រើន​ សម្រាប់មនុស្សជំនាន់នេះចងចាំ ​និងមនុស្សជំនាន់ក្រោយៗទៀតបានសិក្សាស្វែងយល់ផងដែរ។

ឯកឧត្តមបញ្ជាក់បន្ថែមថា ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដែលមានទឹកប្រាក់សរុបជិត ២០លានដុល្លារនេះ គឺត្រៀមសម្រាប់ពីរគម្រោង ទី១_សង់សារមន្ទីរមីនដ៏ធំនៅខេត្តសៀមរាប និងទី២_សង់ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្នគម្រោងទាំងពីរនេះស្ថិតក្នុងដំណាក់កាលដេញថ្លៃសាងសង់នៅឡើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]