ក្រុមហ៊ុនអឺរ៉ុបមួយនេះ នៅតែរក្សារជំហរចង់វិនិយោគសង់កន្រ្តកខ្សែកាបនៅក្រុងភ្នំពេញ

ក្រុមហ៊ុនសញ្ជាតិអូទ្រីស Doppelmayr Group បាននិងកំពុងពិនិត្យលទ្ធភាពនៃការតភ្ជាប់គម្រោង​ “កន្រ្តកខ្សែកាប” (Cable Car) ដែលខ្លួនគ្រោងវិនិយោគ ជាមួយគម្រោងដឹកជញ្ជូនសាធារណៈ ដែលកំពុងអនុវត្ត និងសិក្សា នៅក្នុងទីក្រុងភ្នំពេញ។

កន្លងមក ក្រុមហ៊ុននេះធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ លើការវិនិយោគលើការដឹកជញ្ជូនដោយប្រើប្រាស់ “កន្រ្តកខ្សែកាប” ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ (អានបន្ថែម)

ថ្មីៗនេះដែរ លោក Martin Ladner អ្នកគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុននេះបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគ ហើយក្រុមហ៊ុនក៏បានសិក្សាស្វែងយល់ព័ត៌មាន គម្រោងសេវាដឹកជញ្ជូនសាធារណៈផ្សេងៗ ដើម្បីឱ្យក្រុមហ៊ុនអាចសិក្សាតភ្ជាប់ប្រតិបត្តិការ ជាមួយគម្រោងដែលមានស្រាប់ ឬគម្រោងកំពុងសិក្សាទាំងនោះ ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងក្រុងភ្នំពេញ និងទីប្រជុំជននានា។ នេះបើយោងតាមជំនួបរវាងលោក ជាមួយនិងលោក តូច ចាន់កុសល នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣

លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដល់អនុសាសន៍បន្ថែម ឱ្យក្រុមហ៊ុនរៀបចំឱ្យបានលម្អិត ទាក់ទងនឹងសមត្ថភាព អត្ថប្រយោជន៍ និងលក្ខណៈពិសេសនៃគម្រោង “កន្រ្តកខ្សែកាប” របស់ក្រុមហ៊ុនក្នុងលក្ខខណ្ឌប្រទេសកម្ពុជា ដើម្បីស្នើសុំការពិនិត្យសម្រេចពីលោកទេសរដ្ឋមន្រ្តី។

គួររម្លឹកថា គម្រោងសាធារណការមួយចំនួនក៏កំពុងស្ថិតក្នុងការសិក្សា ដូចជា គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-speed Train) គម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) គម្រោងសិក្សាផ្លូវរថភ្លើងក្រោមដី (Subway) និងការសិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) ជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]