ក្រុមហ៊ុនម៉ាឡេស៊ី គ្រោងវិនិយោគរោងចក្របន្ទះសូឡាខ្នាតយក្ស នៅខេត្តត្បូងឃ្មុំ

ក្រុមហ៊ុន Sunview Group Berhad មកពីប្រទេសម៉ាឡេស៊ី គ្រោងធ្វើការវិនិយោគបង្កើតរោងចក្រខ្នាតយក្សមួយ ដើម្បីបម្រើឱ្យវិស័យថាមពលបន្ទះសូឡា នៅខេត្តត្បូងឃ្មុំ។

នេះបើយោងតាមលទ្ធផលនៃជំនួបរវាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃអភិបាលខេត្តត្បូងឃ្មុំ ជាមួយលោក អ៊ុង ហាំងភីង (ONG HANGPING) អគ្គនាយកក្រុមហ៊ុន Sunview Group Berhad នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។

យោងតាមលោក OUG HANGPING ម្ចាស់រោងចក្រថាមពលបន្ទះសូឡាខ្នាតយក្សនេះអាចផលិតថាមពលអគ្គីសនីមានទំហំដល់ទៅ ១០០មេហ្គាវ៉ាត់ មានទីតាំងនៅខេត្តត្បូងឃ្មុំ ហើយបច្ចុប្បន្ន ក្រុមហ៊ុនកំពុងសិក្សាទៅលើទីតាំងជាក់ស្ដែង។ ក្រុមហ៊ុនបាននិងកំពុងស្វែងរកជំនួយពីរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីឈានទៅពិភាក្សាការងារជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) ខេត្ត។

លោកបញ្ជាក់ថា ក្រុមហ៊ុន Sunview Group Berhad កំពុងធ្វើការយ៉ាងសកម្មលើរោងចក្រថាមពលបន្ទះសូឡាខ្នាតធំៗនៅប្រទេសជាច្រើនរួចមកហើយ ទាំងនៅអឺរ៉ុប និងអាស៊ី។

លោកបានបន្តថា ដោយមើលឃើញវិសាលភាពនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា លើគ្រប់វិស័យ ពិសេសប្រទេសកម្ពុជាមានទីតាំងដ៏ល្អមួយ មានពន្លឺព្រះអាទិត្យច្រើននិងឱកាសសំខាន់ៗជាច្រើនទៀត សម្រាប់ការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ទើបក្រុមហ៊ុនមានគម្រោងចង់បង្កើតរោងចក្រថាមពលបន្ទះសូឡាខ្នាតធំនេះ។

ឯកឧត្តមអភិបាលខេត្ត បានស្វាគមន៍ដោយបានបញ្ជាក់ថា «យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន Sunview Group Berhad នឹងមកវិនិយោគបង្កើតរោងចក្រថាមពលបន្ទះសូឡាខ្នាតធំនេះ នៅក្នុងខេត្តត្បូងឃ្មុំ ដោយរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធនានា រីករាយនឹងសហការយ៉ាងពេញទំហឹងជាមួយក្រុមហ៊ុន ក្នុងការផ្ដលព័ត៌មានផ្សេងៗ ធានាឱ្យបាននូវកិច្ចសហការច្បាស់លាស់ ដែលមានសុវត្ថិភាពសម្រាប់ក្រុមហ៊ុនមកវិនិយោគនៅខេត្តត្បូងឃ្មុំ»៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]