ត្រឹមដើមឆ្នាំ ២០២១ ជប៉ុនវិនិយោគផ្ទាល់នៅកម្ពុជាដល់ទៅ ១៤៤ គម្រោង ឬស្មើនឹង ៣ពាន់លានដុល្លារ

បើគិតត្រឹមចុងខែ មករា ឆ្នាំ២០២១ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីប្រទេសជប៉ុនសរុបចំនួន ១៤៤ គម្រោង ឬស្មើនឹងទុនវិនិយោគប្រមាណជិត ៣ពាន់លានដុល្លារអាមេរិក។

នេះបើតាមឱ្យដឹងពី សេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី ១១ កុម្ភៈ កន្លងទៅ ដែលដឹកនាំដោយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាផងដែរ។

ក្នុងចំណោម គម្រោងចំនួន ១៤៤ គម្រោងចំនួន ៦៦ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឬស្មើនឹងទុនវិនិយោគសរុប ៣៤០ លានដុល្លារ។

លោក ឈួ វិចិត្រ ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសសានកូប៉ោយប៉ែត បា្រប់កាសែត ភ្នំពេញ ប៉ុស្តិ៍ ថា ក្រុមហ៊ុនជប៉ុនចំនួន ៩ កំពុងមានប្រតិបត្តិការនៅតំបន់នោះ ដោយរោងចក្រទាំងនោះភាគច្រើនជារោងចក្រផលិតគ្រឿងផ្គុំយានយន្ត គ្រឿងផ្គុំអេឡិចត្រូនិក និងអគ្គិសនី។

គួរបញ្ជាក់ផងដែរថា គិតត្រឹមខែតុលា ឆ្នាំ ២០២០ រដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្ដល់ថវិកាយ៉ាងហោចជិត ១ ពាន់លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីជួយសាងសង់ ស្ដារ និងលើកកម្ពស់ហេដ្ឋានរចនាសម្ព័ន្ធស្ពាន-ថ្នល់ជាច្រើននៅកម្ពុជា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]