រដ្ឋាភិបាលត្រៀមកាត់ដីសរុបជាង ១០០០ ហិកតា ជូន​ប្រជាជន​ក្រីក្រនៅខេត្តបាត់​ដំបង​

រដ្ឋបាលខេត្តបាត់ដំបង បាននឹង​កំពុងរៀបចំដីដីសម្បទានសង្គមកិច្ចប្រមាណជាង ១០០០ហិកតា ដើម្បីចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និងប្រជាពលរដ្ឋដែលកំពុងរស់នៅ​តំបន់​ដែនជម្រកសត្វព្រៃភ្នំសំកុស និង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត។ នេះបើយោងតាម​វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី ២៩ មីនា។

លោក កត់ បូរ៉ាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឱ្យដឹងថា ​រដ្ឋបាលខេត្ត​កំពុង​ចុះ​វាយ​តម្លៃ​​​ដី ដែល​ស្ថិតក្នុងភូមិកំពង់ល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ទំហំ​ជាង ១០០០ហិកតា ដើម្បីធ្វើ​សំណើរស្នើសុំ​ដីពីរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏ធ្លាប់​បានប្រាប់អាជ្ញាធរមូលដ្ឋានឱ្យ​ គ្រប់​គ្រង​ដីតំបន់នេះឱ្យ​បានជាដាច់ខាត ចៀសវាង​ការ​ទន្ទ្រានយកដី​ធ្វើជាកម្មសិទ្ធិ មុ​នពេល​​​ចែក​ជូន​ប្រជាជន​។

គួរបញ្ជាក់ថា ដីដែលត្រៀមធ្វើជាសម្បទានសង្គមកិច្ចនេះ ត្រូវបែងចែកជូនប្រជាពលរដ្ឋក្រីក្រ មានទីតាំងស្ថិតនៅជិត​ផ្លូវជាតិ​លេខ​ ១០ ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]