ការដ្ឋានជួសជុលកំណាត់​ផ្លូវទាំង ២៩ខ្សែ ដែល​ខូចខាត​ដោយទឹក​ជំនន់ ​សម្រេច​បានជាង​៥០%ហើយ

ការដ្ឋាន​ជួសជុល និងអ៊ុតកៅស៊ូលើកំណាត់ផ្លូវទាំង ២៩ខ្សែ ដែលខូច​ខាត​ដោយសារ​ទឹក​ជំនន់កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ គិត​មក​ដល់​បច្ចុប្បន្ន ​សម្រេចបាន ១៦ ខ្សែ ​ហើយ ពោលគឺប្រមាណ ៥០%​។ នេះបើយោងតាមរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២៩ មីនា។

​មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់​វិទ្យុជាតិ​កម្ពុជា​ថា គិតត្រឹមថ្ងៃទី ២៨ មីនា ក្រុមការងារបានបញ្ចប់​ការ​អ៊ុតកៅស៊ូផ្លូវមួយចំនួនជុំវិញរង្វង់មូលគួចកាណុង (ស្តាតចាស់) រួចហើយ ដោយកំពុងបន្តការអ៊ុតកៅស៊ូផ្លូវលេខ ៤៧ បន្តទៀត ពីរង្វង់មូលស្ដាតចាស់ ដល់វត្តភ្នំ។

ប្រភពដដែល​បាន​ឱ្យដឹងថា គោលដៅបន្ទាប់គឺការជួលជុល និងអ៊ុតកៅស៊ូផ្លូវនៅ​ខណ្ឌទួលគោក។

គួរបញ្ជាក់ផងដែរ ទឹកជំនន់កាលពីឆ្នាំមុន បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសជាង ៣ពាន់គីឡូម៉ែត្រ ដោយថវិកាយ៉ាងហោច ៩១លានដុល្លារអាមេរិក នឹងត្រូវចំណាយដើម្បីជួសជុល។ ក្នុងនោះ ផ្លូវ ២៩ខ្សែ ក្នុងរាជធានីភ្នំពេញ ក៏បាន​ទទួល​រង​ការ​ខូចខាតផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]