រដ្ឋាភិបាលកម្ពុជាជំរុញ និងផ្តល់អាទិភាពខ្ពស់ដល់ការវិនិយោគវិស័យថាមពលកកើតឡើងវិញ

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការវិនិយោគថាមពលកកើតឡើងវិញ ដូចជា វារីអគ្គិសនី ថាមពលសូឡា និងថាមពលខ្យល់ នៅតែជាជម្រើសល្អមួយ ក្នុងចំណោមជម្រើសនានាដើម្បីទាញយកថាមពលអគ្គិសនី ។

ថ្លែងក្នុងពិធីពិនិត្យការដ្ឋានសាងសង់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ទី១ នៅព្រឹកថ្ងៃទី១៤ ខែមីនា នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា​ អគ្គិសនី មិនត្រឹមតែជាតម្រូវការចាំបាច់ នៃការប្រើប្រាស់ប្រចាំថ្ងៃនោះទេ ក៏ប៉ុន្តែក៏ជាតម្រូវការដ៏ធំមួយក្នុងផ្នែកឧស្សាហកម្មដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “វារីអគ្គិសនីនៅតែជាជម្រើសដ៏ល្អ ដែលរហូតមកទល់ពេលនេះ អគ្គិសនីនៅកម្ពុជា បានចេញមកពីប្រភពថាមពលកកើតឡើងវិញ រហូតដល់ជាង ៦២ភាគរយ នៅសល់ជិត ៤០ភាគរយទៀត យើងត្រូវគួបផ្សំនឹងផ្នែកដ៏ទៃទៀតដែលបានមកពីពន្លឺព្រះអាទិត្យ”។

លើសពីនេះ សម្តេចន្ថែមថា បច្ចុប្បន្នគ្រាន់តែមូលដ្ឋានរាជធានីភ្នំពេញមួយ មានតម្រូវការប្រើប្រាស់អគ្គិសនីដល់ទៅជាង ២ពាន់២មេហ្គាវ៉ាត់ ដែលកាលពីមុនមានតម្រូវការត្រឹម ៣០មេហ្គាវ៉ាត់ប៉ុណ្ណោះ។

គួររម្លឹកថា បច្ចុប្បន្នកម្ពុជា មានវារីអគ្គិសនីចំនួន ៨កន្លែង ក្នុងនោះមាន ៧កន្លែង បានដាក់ឱ្យដំណើរការ និង១កន្លែងទៀត ស្ថិតនៅក្រោមការសាងសង់។

ទន្ទឹមនឹងនេះផងដែរ កម្ពុជាក៏មានស្ថានីយ៍ថាមពលសូឡា ដែលផ្តល់ថាមពលចូលបណ្តាញជាតិប្រមាណជាង ១៥០មេហ្គាវ៉ាតផងដែរ៕

បច្ចុប្បន្ន នៅទូទាំងប្រទេស ភូមិដែលបានភ្ជាប់ជាមួយបណ្ដាញអគ្គិសនីជាតិមានចំនួនដល់ទៅ ៩៩ ភាគរយហើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]