អាល្លឺម៉ង់ជួយកម្ពុជារៀបចំយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅជាតំបន់លំនៅឋានបៃតង

អាល្លឺម៉ង់ ជួយរៀបចំយុទ្ធសាស្ត្រជាដំណាក់កាលដំបូង ៦ចំណុចសំខាន់ៗ ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅជាតំបន់លំនៅឋានបៃតងគំរូក្នុងទីក្រុងភ្នំពេញ។ នេះបើតាមសិក្ខាសាលាស្តីពី «គម្រោងលំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជន (Build4People)» ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។

គម្រោង Build4People ស្ថិតក្នុងក្របខណ្ឌដៃគូសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយទទួលបានការគាំទ្របន្ថែមពី បុរីប៉េង ហួត។

គម្រោងនេះ បានរៀបចំបង្កើតជា Ecocity Transition Lab ដែលនឹងចូលរួមក្នុងការចែករំលែកបទពិសោធន៍ក្នុងការរចនា ឌីហ្សាញ គំរូផ្តួចផ្តើមថ្មីៗពាក់ព័ន្ធនឹងសុខុមាលភាព បរិស្ថានរស់នៅល្អ ការគិតគូរពីប្រព័ន្ធអេកូឡូស៊ី ដែលជាគំរូដ៏ល្អមួយសម្រាប់ការអភិវឌ្ឍនៅតាមតំបន់ដទៃទៀតនៃរាជធានីភ្នំពេញ។

សិក្ខាសាលារយៈពេល ៥ថ្ងៃនេះ ក៏បានរំលេចចេញនូវយុទ្ធសាស្ត្រ ០៦ចំណុចសំខាន់ៗ សម្រាប់អនុវត្តក្នុងដំណាក់កាលដំបូង ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅជាតំបន់លំនៅឋានមានចីរភាព រួមមាន៖

១. ការរៀបចំក្រុង តាមបែបសមាហរណកម្ម រួមមាន៖

  • ការជ្រើសរើសទីតាំង
  • ការវិភាគទីតាំង (តំបន់សំបូរខ្យល់ត្រជាក់, សណ្ឋានដី…)
  • បំពេញតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ
  • ការប្រើប្រាស់ចម្រុះប្រកបដោយតុល្យភាព/ហេដ្ឋារចនាសម្ព័ន្ធសង្គ​ម
  • រៀបចំទីធ្លាសាធារណៈសម្រាប់មនុស្សគ្រប់គ្នា

២. ហេដ្ឋារចនាសម្ព័ន្ធខៀវបៃតង រួមមាន៖

  • ការរៀបចំក្រុងដែលឆ្លើយតបទៅនឹងកត្តាអាកាសធាតុ
  • ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធខៀវ និងបៃតងនៅក្នុងទីក្រុងជាឧបករណ៍សម្រាប់រៀបចំក្រុង

៣. ការផ្លាស់ទីប្រកបដោយចីរភាព

  • ការអភិវឌ្ឍដែលគិតគូរពីការធ្វើដំណើររបស់ប្រជាពលរដ្ឋ
  • រួមចំណែកដល់ការកសាងសហគមន៍លំនៅដ្ឋាន ដែលមានការប្រើប្រាស់រថយន្តតិចជាងមុន
  • បរិយាកាសមេត្រីភាពសម្រាប់ថ្មើរជើង និងអ្នកជិះកង់
  • គាំទ្រដល់ការប្រើប្រាស់យានជំនិះដែលប្រើប្រាស់ឥន្ធនៈពីប្រភពផ្សេងៗ
  • ការធ្វើដំណើរដោយប្រើប្រាស់មធ្យោបាយរួមគ្នា

៤. ការការពារអាកាសធាតុ និងរំហូរថាមពល

  • រៀបចំសហគមន៍លំនៅឋាន និងអគារដែលសន្សំសំចៃថាមពល
  • រៀបចំរដ្ឋបាលខណ្ឌផ្តោតលើវដ្ឋជីវិត
  • ជំរុញឱ្យមានការកសាងសហគមន៍លំនៅឋានដែលមានលក្ខណៈវិលជុំ

៥. បរិយាបន្នសង្គម និងសេដ្ឋកិច្ចមូលដ្ឋាន

  • ឆ្លើយតបចំពោះតម្រូវការលំនៅឋាន
  • ជំរុញឱ្យមានការចូលរួម និងភាពចម្រុះនៅក្នុងសង្គម
  • ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន
  • ចំណាយក្នុងវដ្តជីវិតជាឧបករណ៍សម្រាប់ធ្វើការរៀបចំក្រុង

៦. អភិបាលកិច្ច និងការចូលរួម

  • បញ្ជូលការគ្រប់គ្រង និងការតាមដានដំណើរការ
  • ការចូលរួមរបស់សហគមន៍មូលដ្ឋាន
  • បញ្ជូលគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ

គួរបញ្ជាក់ដែរថា ការកំណត់ចេញជាយុទ្ធសាស្ត្រនេះ បានសម្ភាស៍ជាមួយនឹងអ្នកជំនាញ និងសិក្សាលើបញ្ហាការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ដោយបានលើកយក បុរីប៉េង ហួត មកធ្វើគំរូថែមទៀតផង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]