អាជ្ញាធរព្រះវិហាររម្លឹកវិនិយោគិនរ៉ែឱ្យប្រយ័ត្នរឿងនេះ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនរ៉ែចំនួន ២២ កំពុងដំណើរការ

បច្ចុប្បន្នខេត្តព្រះវិហារ មានក្រុមហ៊ុនប្រកបអាជីវកម្មរុករករ៉ែចំនួន២២ ដែលបាននិងកំពុងដំណើរការរុករក និងស្រាវជ្រាវ ខណៈអភិបាលខេត្តបានក្រើនរម្លឹកដល់អ្នកវិនិយោគ និងចង់រកស៊ីក្នុងវិស័យរ៉ែ នៅក្នុងខេត្តព្រះវិហារឱ្យមានការប្រុងប្រយ័ត្ន និងកុំចាញ់បោកអ្នកគួកជេដីព្រោះកន្លងមកមានការឆបោកច្រើនលើបញ្ហានេះ។

នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ។

ឯកឧត្តមបញ្ជាក់ថា មានក្រុមហ៊ុនរ៉ែសរុបចំនួន ២២ បាននិងកំពុងទទួលបានអាជ្ញាប័ណ្ឌប្រកបអាជីវកម្ម និងសិក្សាស្រាវជ្រាវធនធានរ៉ែ នៅក្នុងខេត្តព្រះវិហារ។ ក្នុងនោះមានក្រុមហ៊ុនធំមួយគឺក្រុមហ៊ុន Delcom បាន និងកំពុងដំណើរការ រុករករ៉ែមាសលើផ្ទៃដីសរុបប្រមាណ ១.៧០០ហិកតា។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Delcom Campuchea PLC​ Ltd បានចាប់ផ្តើមផលិតកម្មចម្រាញ់រ៉ែមាសសាកល្បង នៅក្នុងខេត្តព្រះវិហារ កាលពីដើមខែសីហា ឆ្នាំ២០២២ ដោយធ្លាប់ទទួលបានទិន្នផលសរុបប្រមាណ ​២០គីឡូ។​ (អានបន្ថែម)

ជាមួយគ្នានេះដែរ  ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគ ដែលចង់រកស៊ីក្នុងវិស័យរ៉ែ នៅក្នុងខេត្តព្រះវិហារឱ្យមានការប្រុងប្រយ័ត្ន និងកុំចាញ់បោកអ្នកគួកជេដី ដែលកន្លងមកមានករណីអះអាងថា ដីរបស់ខ្លួនលក់មានរ៉ែច្រើន ដោយមុននឹងធ្វើការវិនិយោគត្រូវសិក្សាផ្នែកសក្តានុពលរ៉ែ និងបច្ចេកទេសឱ្យបានច្បាស់លាស់ ឲ្យបានច្បាស់លាស់ ជៀសវាងកុំឱ្យចាញ់បោកអ្នករកស៊ីដី ហើយខាតបង់ប្រាក់កាស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]