ក្រុមហ៊ុនចិននឹងចាប់ផ្តើមស្លរមាសលើកដំបូងនៅមណ្ឌលគិរីឆាប់ៗនេះ ខណៈកំពុងពន្លឿនរៀបចំហេដ្ឋារចនាសម្ព័ន្ធ

ក្រុនហ៊ុនចិនមួយទៀត គឺក្រុមហ៊ុន រង ឈីង អ៊ិនដាសស្រ្ទៀល អិនវេសមេន ខូអិលធីឌី (Rong Cheng Industrial Investment (Cambodia) Co., Ltd.) បាននិងកំពុងពន្លឿនរៀបចំហេដ្ឋារចនាសម្ព័ន្ធនៃចង្វាក់ផលិតកម្ម ក្នុងការរុករករ៉ែមាស ដើម្បីអាចឈានដល់ការចម្រាញ់រ៉ែមាសលើកដំបូងរបស់ខ្លួនឆាប់ៗនេះ ក្នុងខេត្តមណ្ឌលគិរី។

នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តម បានលើកឡើងថា ក្រៅពីក្រុមហ៊ុន Renaissance Mineral Limited (Cambodia) របស់ប្រទេសអូស្ត្រាលី ក៏មានក្រុមហ៊ុនចិនមួយទៀតផងដែរ​​ ដែលកំពុងរុករករ៉ែមាស នៅក្នុងភូមិសាស្រ្ត ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជាមួយគ្នានេះ លោក ទី សុផល ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានគូសបញ្ជាក់ថា ក្រុមហ៊ុនចិន ដែលទទួលបានច្បាប់អនុញ្ញាតធ្វើអាជីវកម្មរុករករ៉ែមាសមួយនេះមានឈ្មោះថា ក្រុមហ៊ុន រង ឈីង អ៊ិនដាសស្រ្ទៀល អិនវេសមេន ខូអិលធីឌី។ កន្លងមក ក្រុមហ៊ុននេះធ្លាប់បានធ្វើការសាកល្បងរួចមកហើយ ដោយទទួលបានរ៉ែមាសប្រមាណជាង ២គីឡូក្រាម។

លោក សុផលបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងដំណើរការលើការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនពាក់ព័ន្ធនឹងខ្សែចង្វាក់ផលិតកម្ម សម្រាប់ចម្រាញ់យករ៉ែមាស ព្រមទាំងកំពុងដោះស្រាយផលប៉ះពាល់នៅជុំវិញតំបន់ប្រកបអាជីវកម្មនោះ។ ក្រោយរៀបចំនិងដោះស្រាយរួចរាល់ ក្រុមហ៊ុនអាចនឹងមានជាការប្រកាសជាផ្លូវការដើម្បីសម្ពោធ និងដាក់ដំណើរការការស្លមាសលើកដំបូងរបស់ក្រុមហ៊ុន។

លោកប្រធានមន្ទីរបានអះអាងថា សក្តានុពលធនធានារ៉ែធំបំផុតរបស់ខេត្តមណ្ឌលគិរីគឺ មានតែរ៉ែមាសប៉ុណ្ណោះ ប៉ុន្តែក្រោយមកមានក្រុមហ៊ុនវិនិយោគមកសិក្សាជាបន្តបន្ទាប់ និងបានរកឃើញប្រភពធនធានរ៉ែបន្ថែមទៀត ប៉ុន្តែក្នុងបរិមាណដែលមិនទាន់អាចប្រកបអាជីវកម្មបាន ដូចជា រ៉ែបុកស៊ីត សំណរ ធ្យូងថ្ម ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]