កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៩០ម៉ឺននាក់ ក្នុងត្រីមាសទី១-២០២៣

រយៈពេល៣ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស ប្រមាណ ៨៧២.០៤៩នាក់ ខណៈចំនួនជើងហោះហើរនៅកម្ពុជាបានកើនឡើងដល់ ៦.៦៩៩ជើង។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ​អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់ឱ្យដឹង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ។

ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៣ កម្ពុជាមានជើងហោះហើរចេញ-ចូលកម្ពុជាចំនួន ២.៤៦៤ជើង ដោយមានអ្នកដំណើរចេញចូលចំនួន ៣១៣.០៦៧នាក់ បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៣ គឺកើនឡើង ១១%។ នេះបើយោងតាមរបាយការណ៍បញ្ជាក់ដោយអ្នកនាំពាក្យរូបនេះ។

នៅក្នុងខែមីនា មានក្រុមហ៊ុនប្រតិបត្តិការចំនួន ២៦ក្រុមហ៊ុន ដែលហោះហើរមកពីប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី សឹង្ហបុរី ឡាវ ចិន កូរ៉េខាងត្បូង តៃវ៉ាន់ និងហុងកុង។

ក្នុងចំណោមនោះ ការធ្វើដំណើរចេញចូលកម្ពុជា-ថៃ មានចំនួនច្រើនជាងគេ គឺរហូតដល់ ៨៩០ជើង មានអ្នកដំណើរសរុបចំនូន ១០៣.៣៧៨នាក់ តាមពីក្រោយដោយប្រទេសចិន ដែលមានជើងហោះហើរចំនួន ៤១០ជើង មានអ្នកដំណើរសរុប ៤១.០៦៤នាក់។

គួរបញ្ជាក់ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាមានជើងហោះហើរចំនួន២.១៣៤ជើង និងមានអ្នកដំណើរចំនួន ២៨៣.០៩១នាក់ ខែមករាមានជើងហោះហើរចំនួន ២.១០១ជើង និងមានអ្នកដំណើរចំនួន ២៧៥.៨៩១នាក់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]