គម្រោងពង្រីកអគ្គិសនីធំៗ២ តម្លៃជាង ៥៣លានដុល្លារ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី  នៅរាជធានីភ្នំពេញ និងគម្រោងពង្រីកបណ្តាញចែកចាយអគ្គិសនីតាមរបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃប្រទេសកម្ពុជា ដែលប្រើប្រាស់ថវិការអស់ជាង ៥៣លានដុល្លារ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ​។​ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

គម្រោងនេះ ស្ថិតក្រោមក្របខ័ណ្ឌឥណទានសម្បទាន និងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលប្រទេសជប៉ុន ដែលក្នុងនោះ៖

ទី១_គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញ៖ គម្រោងនេះ ទទួលបានឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនចំនួន៦,៤៨០ លានយ៉េន ស្មើនឹងជាង ៤៧លានដុល្លារអាមេរិក។ គម្រោងនេះ មានគោលបំណងក្នុងការពង្រឹងសម្ថភាពនៃការផ្គត់ផ្គង់អគ្គិសនីក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ តាមរយៈការសាងសង់ បន្ថែមថ្មីនូវអនុស្ថានីយ៍អគ្គិសនីទំនើប ក្នុងអគារដែលមានទីតាំងនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅស្នាក់ការកណ្តាលរបស់អគ្គិសនីកម្ពុជា រួមជាមួយតំណរភ្ជាប់ខ្សែបញ្ជូនតង់ស្យុងខ្ពស់ និងចែកចាយអគ្គីសនីក៏ដូចជាធ្វើការកែលំអទៅលើអនុស្ថានីយ៍ចាស់ៗដែលមានស្រាប់។

ទី២_គម្រោងពង្រីកបណ្តាញចែកចាយអគ្គិសនីក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូង៖ គម្រោងនេះទទួលជំនួយឥតសំណងពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំនួន ៨៩៣លានយ៉េន ស្មើនឹងជាង ៦,៥លានដុល្លារអាមេរិក​។ គម្រោងនេះផងដែរ បានជួយលំនឹងនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅតាមតំបន់របៀងសេដ្ឋកិច្ចភាគខាងត្បូងនៃប្រទេសកម្ពុជា តាមរយៈការសាងសង់ និងបំពាក់នូវបរិក្ខាចែកចាយថាមពលអគ្គីសនីកំរិត ២២គីឡូវ៉ុល នៅទីក្រុងបាវិត ខេត្តស្វាយរៀង ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងខេត្តកោះកុង។

គម្រោងទាំងពីរនេះ បាននិងកំពុងរួមចំណែកជាវិជ្ជមានក្នុងការធ្វើឱ្យប្រើសើរឡើងនូវស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]