ចិនឈានមុខគេ ក្នុងការបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរ ច្រើនបំផុតលើពិភពលោក

ចិនបានក្លាយជាប្រទេសនាំមុខគេក្នុងពិភពលោក ដោយបានអភិវឌ្ឍបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរបានច្រើនបំផុត ខណៈបច្ចុប្បន្នកំពុងដំណើរការសាងសង់។

យោងតាមសៀវភៅខៀវ ដែលចេញដោយសមាគមថាមពលនុយក្លេអ៊ែរប្រទេសចិន (CNEA) កាលពីថ្ងៃទី២៦ មេសា ២០២៣ បានឲ្យដឹងថា

បច្ចុប្បន្នប្រទេសចិន កំពុងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន២៤ មានសមត្ថភាពដល់ទៅ ២៦,៨១លានគីឡូវ៉ាត់។

ប្រភពដដែលបានបង្ហាញទៀតថា ប្រទេសនេះជាប្រទេសដែលបានដំណើរការរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួនប្រកបដោយសុវត្ថិភាព និងស្ថិរភាពបំផុត ព្រមទាំងមានការរីកចម្រើនជាលំដាប់ក្នុងដំណើរការនៃការសាងសង់របស់ពួកគេ។

កាលពីឆ្នាំ២០២២ ប្រទេសចិន បានអនុម័តបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរថ្មីបន្ថែមចំនួន១០ទៀត ខណៈរោងចក្រ៣ ត្រូវបានដាក់ក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងចំនួន ៦ផ្សេងទៀត កំពុងចាប់ផ្តើមដំណើរការសាងសង់។

គួរបញ្ជាក់ថា រហូតដល់ពេលនេះប្រទេសចិនមានរោងចក្រថាមពលនុយក្លេអ៊ែរពាណិជ្ជកម្មសរុបចំនួន ៥៤ មានសមត្ថភាព ៥៦.៨២ លានគីឡូវ៉ាត់ ។

រូបភាពពី en.wikipedia.org

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]