សម្តេច៖ កម្ពុជាមានធនធានប្រេងកាតជាច្រើនកន្លែង សូម្បីនៅបឹងទន្លេសាប និងដីគោក រង់ចាំតែការវិនិយោគប៉ុណ្ណោះ!

សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជំរុញឱ្យមានការសិក្សាលើការស្វែងរុករកធនធានប្រេងកាត ដែលមាននៅក្រោមបាតសមុទ្រខ្មែរ ក្រោមដី និងទន្លេសាប ដើម្បីឈានដល់ការវិនិយោគលើវិស័យប្រេងកាត។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ នៅព្រឹកថ្ងៃទី១៩ ខែឧសភា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា មានសក្តានុពលធនធានរ៉ែប្រេងកាត ជាច្រើនកន្លែង ដែលតម្រូវឱ្យការសិក្សា មុននឹងចាប់ផ្តើមវិនិយោគលើវិស័យប្រេងកាត​។

សម្តេចតេជោមានប្រសាសន៍ថា៖ “សង្ឈឹមថា អនាគត កម្ពុជា​ អាចនឹងមានការវិនិយោគប្រេង។ ប្រេងនៅក្នុងតំបន់ទន្លេសាបក៏អាចមាន នៅក្នុងដីគោក ក៏អាចមាន នៅក្នុងទឹកសមុទ្រក៏អាចមាន គ្រាន់តែយើងមិនទាន់សិក្សាអស់តែប៉ុណ្ណោះ”។

ការលើកឡើងរបស់នាយករដ្ឋមន្រ្តី គឺបន្ទាប់ពីផលិតកម្មបូមប្រេងដំបូងរបស់កម្ពុជា បានផ្អាកដំណើរការ និងរដ្ឋាភិបាល​កំពុងទាក់ទាញវិនិយោគមកបន្តដំណើរការបូមប្រេងនៅដែនសមុទ្រខ្មែរ។​

គួរបញ្ជាក់ផងដែរ ការបូមបប្រេងជាលើកដំបូងនៅកម្ពុជាចាប់ផ្តើមកាលពីថ្ងៃទី ២៨ ធ្នូ ឆ្នាំ២០២០ ដោយក្រុមហ៊ុន ក្រុមហ៊ុន KrisEnergy មានមូលដ្ឋាននៅប្រទេសសឹង្ហបុរី ហើយក្រុមហ៊ុនប្រកាសក្ស័យធននៅប្រមាណ៦ខែបន្ទាប់ពីប្រតិបត្តិការ គឺខែមិថុនា ឆ្នាំ២០២១។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]