រដ្ឋកាត់ដីជិត ៣០ហិកតា​នៅកែបឱ្យក្រុមហ៊ុនមីជាតិអភិវឌ្ឍ ខណៈក៏ធ្លាប់កាត់ឱ្យជាង៨០០ហិកតា នៅកំពង់ស្ពឺ និងកំពង់ឆ្នាំង ដើម្បី…

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីក្នុងឧទ្យានជាតិកែបជិត ៣០ហិកតា ជួលឱ្យក្រុមហ៊ុន វ័នម័រ (One More, Ltd.) ដើម្បីអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានកាត់ដីជាង ២០០ហិកតាក្នុងឧទ្យានជាតិគិរីរម្យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ឱ្យក្រុមហ៊ុននេះ ដើម្បីអភិវឌ្ឍ ដែលជាតំបន់ប្រើប្រាស់ដោយចីរភាព។ (អានបន្ថែម)

រិឯក្រុមហ៊ុន One Fraternity Co., Ltd ក៏ធ្លាប់ទទួលបានដី ៦៤៩ហិកតា ដែលរដ្ឋាភិបាល​បានកាត់ជួលឱ្យក្រុមហ៊ុននេះ អភិវឌ្ឍជាតំបន់ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ ស្ថិតក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ឃុំក្តុលសែនជ័យ និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ (អានបន្ថែម)

គួរបញ្ជាក់ថា ដីទាំងអស់នេះ ត្រូវបានរាជរដ្ឋាភិបាលធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជួលឱ្យអ្នកឧកញ៉ា ជឹង សុគន្ធាវី ដែលជាម្ចាស់ក្រុមហ៊ុនមីជាតិ និងក្រុមហ៊ុនទាំងពីខាងលើ (One More, Ltd និង One Fraternity Co., Ltd) ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]