ស៊ុយអែតប្រកាសបង្កើតទីក្រុងឈើ​ធំបំផុត​លើ​លោក ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យស៊ុយអែត បានបង្ហាញគម្រោងសាងសង់ទីក្រុងឈើដ៏ធំបំផុតនៅលើពិភពលោកទំនើបក្នុងទីក្រុង Sickla ដែលជាអតីតសង្កាត់ឧស្សាហកម្មនៅភាគខាងត្បូងរដ្ឋធានី Stockholm ។

Stockholm Wood City នឹងលាតសន្ធឹងលើផ្ទៃដី 250,000 ម៉ែត្រការ៉េ ហើយនឹងមានផ្ទះចំនួន 2,000 ខ្នង ការិយាល័យ 7,000 កន្លែង ក៏ដូចជា ហាង និងភោជនីយដ្ឋានជាច្រើន។

ការ​សាងសង់​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០២៥ ដោយ​អគារ​ដំបូង​គ្រោងនឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០២៧។

គម្រោងនេះត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ខណៈចង់បង្កើតទីតាំងរស់នៅមួយដែលផ្សារភ្ជាប់នឹងធម្មជាតិ។ ស្ថាបត្យករក៏បានបញ្ចូលធម្មជាតិទៅក្នុងរចនាសម្ព័ន្ធផងដែរ ឧទាហរណ៍ ដំបូលព្រៃពណ៌បៃតងដែលជាអ៊ីសូឡង់ការពារកំដៅថ្ងៃដ៏ល្អ និងបង្អួចធំដើម្បីឱ្យមានពន្លឺ និងខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់។

ឈើដែលប្រើក្នុងគម្រោងនេះ គឺផលិតដោយបច្ចេកវិទ្យាទំនើបដែលរក្សាបាននូវភាពរឹងមាំនៃរចនាសម្ព័ន្ធបានល្អ  ខណៈក៏មានសុវត្ថិភាពជាងមុនផងដែរ។ សំណង់ឈើនឹងជួយកាត់បន្ថយការបំពុលបរិស្ថានទាំងក្នុងដំណាក់កាលសាងសង់ និងពេលប្រើប្រាស់។

ទីក្រុង Stockholm Wood City ក៏អាចផលិតថាមពលដោយខ្លួនឯងសម្រាប់ប្រើប្រាស់ក្នុងទីក្រុង និងចែករំលែកទៅទីក្រុងជិតខាងផងដែរ ប៉ុន្តែក្រុមហ៊ុននៅមិនទាន់បានបង្ហាញពីព័ត៌មានលម្អិតនៃការផលិតថាមពលរបស់គម្រោងនោះទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]