ក្រុមហ៊ុនប្រេងដ៏ល្បីរបស់ថៃ គ្រោង​វិនិយោគ ១០០​លាន​ដុល្លារ បង្កើត​ឃ្លាំងស្តុក​ប្រេង ​នៅ​កម្ពុជា

ប្រធាន និងជានាយកប្រតិបត្តិ លោក Disathat Panyarachun មានប្រសាសន៍ថា ក្រុមហ៊ុន SET-List PTT oil and Retail (OR) ដែលជាក្រុមហ៊ុនប្រេងសាំងដ៏ល្បីនៅប្រទេសថៃ គ្រោងនឹងបោះទុនប្រមាណ ១០០ លានដុល្លារ ដើម្បីបង្កើតឃ្លាំងស្តុកប្រេងដ៏ធំមួយនៅកម្ពុជា។

លោក Disathat បានលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីក្រុមហ៊ុននេះបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​ កាលពី​ខែកក្កដា ​ឆ្នាំ២០២២ ​ជាមួយ​ក្រុមហ៊ុន Cambodia Airport Investment Co ដែល​ជាអ្នកទទួលសាងសង់ និងអភិវឌ្ឍ​អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

លោកបញ្ជាក់ថា គោលបំណងសំខាន់នៃការបង្កើតឃ្លាំងស្តុកប្រេងដ៏ធំមួយនេះ គឺដើម្បីបម្រើដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយការងើបឡើងវិញពីជំងឺរាតត្បាត ម្យ៉ាងទៀត វាក៏ស្របជាមួយនឹងផែនការរបស់ក្រុមហ៊ុន ដែលធ្លាប់បានប្រកាសពីការបោះទុនជាង ៩០០លានដុល្លារ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនទាំងនៅក្នុងប្រទេសថៃ និងនៅក្រៅប្រទេសផងដែរ។ (អានបន្ថែម)

កាលពី២០២១ ក្រុមហុនOR និងក្រុមហ៊ុន China National Aviation Fuel International Holdings និង Total Energies Marketing (Cambodia) បានបង្កើតក្រុមហ៊ុនរួមគ្នាមួយមានឈ្មោះថា Phnom Penh Aviation Fuel Servicw Co ដើម្បីដំណើរការអាជីវកម្មផ្គត់ផ្គង់ប្រេងឱ្យយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅនេះផងដែរ។

លោក Disathat បានបន្តថា បច្ចុប្បន្នស្ថានីយប្រេងនេះ សាងសង់សម្រេចបាន ៨០% ហើយគ្រោងនឹងបើកដំណើរការនៅឆ្នាំក្រោយ។

ក្រុមហ៊ុន OR ក៏កំពុងពិចារណាផ្គត់ផ្គង់ឧស្ម័នប្រេងសន្ទនីយ៍ LPG (liquefied petroleum gas) ដល់វិស័យឧស្សាហកម្មក្នុងប្រទេសកម្ពុជាថែមទៀត ប៉ុន្តែផែនការនេះមិនទាន់អនុម័តនៅឡើយទេ។

គួររំលឹកថា ក្រុមហ៊ុន​បាននិងកំពុងបន្ត​ពង្រីក​ស្ថានីយ​ប្រេងរបស់ខ្លួនជាបន្តបន្ទាប់ ​ខណៈឥឡូវនេះក្រុមហ៊ុនមានស្ថានីយរហូតដល់១៧០ នៅទូទាំងប្រទេសកម្ពុជា ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន OR បានប្រកាសមុននេះបន្តិចថា ខ្លួនបានសហការជាមួយ K-Nex Corporation ដែលជាក្រុមហ៊ុនលក់ម៉ាស៊ីនបោកគក់ និងសម្ងួតសម្លៀកបំពាក់ ដែលនឹងទទួលបានសិទ្ធិផ្តាច់មុខក្រោមម៉ាកយីហោ Otteri Wash & Dry ដើម្បីបើកសេវាកម្មបោកអ៊ុត ក្នុងប្រទេសកម្ពុជាថែមទៀតផង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]