ទួរគីបានសិទ្ធិសង់ចំណតយន្តហោះថ្មី១ តម្លៃ១,៥ពាន់លានដុល្លារ នៅប្រទេសវៀតណាម

សាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) បានជ្រើសរើសក្រុមហ៊ុន Vietur Consortium ដែលដឹកនាំដោយអ្នកម៉ៅការទួរគីដែលមានបទពិសោធន៍ IC Içtas ដើម្បីសាងសង់ចំណតយន្តហោះតម្លៃ ១.៥ពាន់លានដុល្លារសម្រាប់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ជិតទីក្រុងហូជីមិញ។

សម្ព័ន្ធក្រុមហ៊ុនដែលរួមមានក្រុមហ៊ុនវៀតណាមចំនួនប្រាំបួន ក៏ដូចជាក្រុមហ៊ុន IC Içtas បានឈ្នះការដេញថ្លៃលើកទីពីរ បន្ទាប់ពីជុំទី១ មិនបានទទួលការដេញថ្លៃណាមួយដើម្បីសាងសង់អគារស្ថានីយទំហំ ៣៧២,០០០ ម៉ែត្រការ៉េ។

Long Thanh នឹង​ត្រូវ​សាងសង់​នៅ​លើ​ទីតាំង​មួយ​ក្នុង​ខេត្ត Dong Nai ចម្ងាយ​ប្រហែល ៤០ គីឡូម៉ែត្រ​ភាគ​ខាង​កើត​ទីក្រុង​ហូជីមិញ។ ACV បានរៃអង្គាសប្រាក់បានចំនួន ៦.១ ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងនេះ បើទោះបីជាតម្លៃសំណង់ដែលរំពឹងទុកសម្រាប់ដំណាក់កាលទី១ ត្រូវចំណាយដល់ទៅ ៤.១ពាន់លានដុល្លារ ក៏ដោយ។

គម្រោងបីដំណាក់កាលនេះគ្រោងនឹងចំណាយថវិកាសរុបចំនួន ១៦ពាន់លានដុល្លារ ហើយរំពឹងថានឹងអាចទទួលអ្នកដំណើរបានចំនួន ២៥លាននាក់ក្នុងមួយឆ្នាំ នៅក្នុងដំណាក់កាលទី១, ៥០លាននាក់ក្នុងមួយឆ្នាំ នៅក្នុងដំណាក់កាលទី២ និង ១០០លាននាក់ក្នុងមួយឆ្នាំ នៅពេលដែលដំណាក់កាលទី៣ បានបញ្ចប់។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]