Worldbank រក្សាការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះនៅ៥.៥%ដដែល ប៉ុន្តែADB បែរជា…

ធនាគារពិភពលោកកាលពីថ្ងៃទី០២ តុលា ២០២៣ បានបង្ហាញការព្យាករណ៍របស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងរង្វង់ ៥.៥ភាគរយ នៅឆ្នាំ២០២៣នេះ និងកើនឡើង៦.១​ភាគរយនៅឆ្នាំក្រោយ។​ នេះបើយោងតាមរបាយការណ៍ East Asia and Pacific Economic Update ចេញផ្សាយនៅថ្ងៃទី០២ តុលា ២០២៣។

កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានជំរុញដោយការនាំចេញសម្លៀកបំពាក់ ទេសចរណ៍ កសិកម្ម និងសំណង់ និងអចលនទ្រព្យ។

របាយការណ៍ដដែល លើកឡើងថា ឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចទំនងជានឹងកើនឡើងបន្ថែមទៀត ជាមួយនឹងការកើនឡើងនៃការមកដល់របស់ភ្ញៀវអន្តរជាតិ ខណៈដែលការនាំចេញ និងលំហូរវិនិយោគផ្ទាល់ពីបរទេសត្រូវបានរំពឹងថានឹងត្រូវបានពង្រឹងដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី ។

ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថានឹងមានភាពប្រសើរឡើងបន្ថែមទៀតដោយកើនឡើងក្នុងអត្រា ៦.១ ភាគរយ ខណៈដែលការនាំចេញទំនិញត្រូវបានគេព្យាករណ៍ថានឹងមានភាពប្រសើរឡើងនិងធ្វើពិពិធកម្មនៃការនាំចេញ ខណៈដែលលំហូរ FDI ទំនងជានឹងត្រូវបានជំរុញដោយច្បាប់ថ្មីស្តីពីការវិនិយោគ។

ធនាគារពិភពលោក លើកឡើងថា ក្នុងរយៈពេលមធ្យម សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងមាននិន្នាការត្រឡប់ទៅសក្តានុពលវិញ ដោយកើនឡើង រង្វង់ ៧ភាគរយ ។

ដោយឡែក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)វិញ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បែរជាទម្លាក់ការព្យាករណ៍របស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ទាបជាងកាលពីដើមឆ្នាំបន្តិច ដោយទម្លាក់ពី៥,៥% មកត្រឹម ៥.៣% ទៅវិញ។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]