កម្ពុជា-ចិន សម្រេចចុះកិច្ចព្រមព្រៀងលើការអភិវឌ្ឍន៍គម្រោងសំខាន់ៗបីនៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន លើគម្រោងសំខាន់ៗបី ក្នុងនោះរួមមាន ព្រែកជីកហ្វូណនតេជោ, ក្លាយជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនAlibaba និង​  គម្រោងអភិវឌ្ឍន៍វិស័យឌីជីថល ជាមួយក្រុមហ៊ុន Huawei Technologies ។

ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។

ដំបូងគឺជាការចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់គម្រោងផ្លូវនាវាចរណ៍ “ ព្រែកជីកហ្វូណនតេជោ “ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មស្ពាន និងថ្នល់ចិន ។

គួរបញ្ជាក់ថា គណៈរដ្ឋមន្រ្តីកម្ពុជាបានអនុម័ត លើរបាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់» ដោយដាក់ឈ្មោះគម្រោងនេះថា “គម្រោងព្រែកជីកហ្វូណនតេជោ” នឹងគ្រោងចំណាយថវិកាប្រមាណ ១,៧០០​លាន​​ដុល្លារ និងប្រើពេល៤ឆ្នាំ សម្រាប់ការសាងសង់។ (អានបន្ថែម)

ទី២គឺ រាជរដ្ឋាភិបាលកម្ពុជា បានអនុស្សរណ:ភាពជាដៃគូនៃវេទិកាពាណិជ្ជកម្មពិភពលោកបែបអេឡិចត្រូនិច​ (eWTP) ជាមួយក្រុមហ៊ុនដ៏ធំរបស់ចិន​ Alibaba លើថ្នាលបច្ចេកវិទ្យាកម្ពុជា​ ដើម្បីលើកកម្ពស់ការនាំចេញ,​ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច,​ ការកសាងសមត្ថភាព​ និងបច្ចេកវិទ្យាឌីជីថល​ និងវិស័យទេសចរណ៍។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលកម្ពុជា ក៏បានចុះហត្ថលេខាជាមួយក្រុមហ៊ុនឯកជនចិន ដើម្បីអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា។ ការចុះហត្ថលេខានេះ បានធ្វើឡើងរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន ហួវៃ ថេកណូឡជី ខូអិលធីឌី (Huawei Technologies Co., Ltd.) ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]