រដ្ឋអនុញ្ញាតឱ្យបរទេសមានសិទ្ធិជួលអចលនទ្រព្យនៅកម្ពុជា បានរហូតដល់៥០ឆ្នាំ នឹងអាចបន្ត…

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ជនបរទេសមានសិទ្ធិស្របច្បាប់នៅក្នុងការជួលអចលនទ្រព្យនៅកម្ពុជារយៈពេលវែងបាន គឺរហូតដល់ ៥០ឆ្នាំ បើទោះបីជាជនបរទេសទាំងនោះមិនមានសិទ្ធិទិញដី ឬ ផ្ទះនៅជាន់ផ្ទាល់ដីក៏ដោយ។

សម្តេចបានលើកឡើងយ៉ាងដូច្នេះក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩ រៀបចំឡើងនៅវិមានសន្តិភាព​កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ២០២៣។​

សម្តេចបានបញ្ចាក់ថា៖​ “ទោះបីជាជនបរទេសមិនមានសិទ្ធក្នុងការទិញដី ភូមិគ្រឹះ ឬផ្ទះនៅជាន់ផ្ទាល់ដីជាកម្មសិទ្ធិផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែពួកគេ (ជនបរទេស) អាចចុះកិច្ចសន្យាជួលអចលនទ្រព្យទាំងនោះរយៈពេលវែងបាន ដោយគិតចាប់ពី១៥ឆ្នាំ រហូតដល់៥០ឆ្នាំ”។

ជាមួយគ្នានេះដែរ ជនបរទេស ​អាចក៏ទទួលបានសិទ្ធិក្នុងការជួលបន្ត ក្រោយបញ្ចប់កិច្ចសន្យាជួល ៥០ឆ្នាំដំបូង និងទទួលបានសិទ្ធិនានាដូចជា សិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល សិទ្ធិផ្ទេរតាមរយៈអំណោយ ការទិញ-លក់ និងការជួលបន្តជាដើម។

សម្តេចបន្ថែមទៀតថា នេះគឺជា យន្តការសិទ្ធិជួលរយៈពេលវែង ដែលរាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញ​ ប៉ុន្តែសាធារណៈជន នៅមិនទាន់បានជ្រាបច្បាស់អំពីយន្តការនេះនៅឡើយទេ ។​

សម្តេចបានសង្កត់ធ្ងន់ទៀតថា៖ “យន្តការនេះ គឺជាការផ្តល់លំនឹងរយៈពេលវែងមួយ ដោយយើងមិនចាំបាច់ត្រូវធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញានោះទេ”។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]