គម្រោងវារីអគ្គីសនីខា្នតយក្សតម្លៃជាង ៤៤០លានដុល្លារ នឹងសង់នៅកោះកុង

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនដ៏ធំមួយ ដើម្បីវិនិយោគសាងសង់វារីអគ្គិសនីធំៗចំនួន២ តម្លៃជាង ៤៤៧,៥លានដុល្លារ នៅខេត្តកោះកុង ។

នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២១ វិច្ឆិកា ២០២៣។

គម្រោងសង់វារីអគ្គិសនីដ៏ធំទាំងពីរនេះ ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន KHMER ELECTRICAL POWER CO., LTD” ដែលនឹងត្រូវសាងសង់នៅស្ទឹងឫស្សីជ្រុំកណ្តាល មានអានុភាព ៧០មេហ្កាវាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត មានអានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។

គួរបញ្ជាក់ថា គម្រោងវិនិយោគដ៏ធំនេះ ស្ថិតក្រោមរូបភាពវិនិយោគសាងសង់, អាជីវកម្ម, និងផ្ទេរ (BOT) ដែលមានទុនវិនិយោគប្រមាណ ៤៤៧,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៣០កន្លែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]