កម្ពុជានៅសល់ដីមិនទាន់ដោះមីនរួចទំហំប្រមាណជិត ២ពាន់គីឡូម៉ែត្រការ៉េទៀត

កម្ពុជា នៅសល់ផ្ទៃដីមិនទាន់ដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ១.៨៥៤ គីឡូម៉ែត្រការ៉េ ខណៈមានប្រជាជនជាង ១លាននាក់កំពុងរស់នៅក្នុងតំបន់នោះ។ នេះបើតាមការបញ្ជាក់របស់លោកលី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជាជាមួយវិទ្យុបារាំងRFI ខេមរភាសា នៅពីថ្ងៃទី០៤ ខែមេសា ក្រោមប្រធានបទ “ការពារជីវិត កសាងសន្ដិភាព” នៅខេត្តសៀមរាប។

ជាមួយគ្នានេះដែរ បើតាមជំនួបរវាង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់​មីនកម្ពុជា (CMAC) និងលោក​Gregory Cathcart មន្ត្រីនៃអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា បានបង្ហាញពីសមិទ្ធផលសម្រេចបាន និងផែនការសកម្មភាពបន្តជាពិសេសពាក់ព័ន្ធ សកម្មភាពសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។

នាឱកាសនោះ លោក ​Gregory Cathcart បានលើកឡើងពីភាពចាំបាច់ ដែលកម្ពុជាត្រូវអនុវត្តយ៉ាងហ្មត់ចត់ចៀសវាងមិនបានផ្ទៀងផ្ទាត់ចម្ការមីនគ្រប់ជ្រុងជ្រោយ និងត្រូវចៀសវាងក្រោយប្រកាសអស់គ្រាប់មីនទៅហើយ តែបែរជានៅតែបន្តបង្កគ្រោះថ្នាក់ដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ ដោយកម្ពុជាត្រូវធ្វើការស្រាវជ្រាវកំណត់ទីតាំង និងព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីកត់ត្រាទិន្នន័យចម្ការមីនដែលនៅសេសសល់ទាំងអស់ចូលក្នុងប្រព័ន្ធទិន្ន​ន័​យ​ជាតិឱ្យបានច្បាស់លាស់​។

រីឯ ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ពីជំហក្នុងការសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ខាងមុខនេះ ដោយបានលើកឡើងថា កម្ពុជាត្រូវការពេលវេលាសមស្រប ដើម្បីស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ​ ក្នុងការបោសសម្អាតគ្រាប់មីនទាំងអស់ និងបញ្ជាក់ឱ្យបានច្បាស់ថា កម្ពុជាគ្មានចម្ការមីននៅសេសសល់ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាជនទៀតឡើយ។

គួរបញ្ជាក់ថា រយៈពេល ៣១ឆ្នាំកន្លងទៅ កម្ពុជាបានរំដោះដីមានមីនបានជាង ៣ពាន់ គីឡូម៉ែត្រកា ខណៈក្រុមការងារបានរកឃើញ និងបំផ្លាញចោល​មីនប្រឆាំងមនុស្សចំនួន ១.១៧៩.៣៦៥គ្រាប់ មីនប្រឆាំងរថគ្រោះចំនួន ២៦.៣៣៩គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន ៣.១០៥. ៥៩៣គ្រាប់។​ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]