ក្រសួងបរិស្ថាន៖ ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការបញ្ជាក់ទទួលស្គាល់ប្លង់ដីព្រៃសហគមន៍ ឬដីត្រូវកាត់ឆ្វៀល

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាឱ្យបញ្ឈប់ជាបន្ទាន់រាល់ការបញ្ជាក់ទទួលស្គាល់ ឬការប្រគល់ផែនទី ឬប្លង់ដីព្រៃសហគមន៍ ឬដីត្រូវកាត់ឆ្វៀល។ នេះបើតាមលិខិតលេខ ១៨៣៩/០៤២៤ ប.ស្ថ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

ក្នុងលិខិតនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានពិនិត្យឃើញថាមានការបញ្ជាក់ទទួលស្គាល់ប្លង់ដី ឬផែនទី និងមានការប្រគល់ប្លង់ដី ឬ ផែនទីឱ្យទៅស្ថាប័ន អង្គការ ឬអតិថិជន ដោយគ្មានសណ្តាប់ធ្នាប់ និងគ្មានការសុំអនុញ្ញាតពីប្រធានស្ថាប័នអ្វីឡើយ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់ការសម្រេចបញ្ជាក់ ទទួលស្គាល់ ឬប្រគល់ផែនទី ឬប្លង់ដីព្រៃ ឬដីត្រូវកាត់ឆ្កៀល ចាំបាច់ត្រូវមានការសម្រេចពីឯកឧត្តមជាមុនសិន ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ការងារ និងការគ្រប់គ្រងវិស័យបរិស្ថានឱ្យមានប្រសិទ្ធភាព ជៀសវាងការប្រើប្រាស់ឯកសារក្នុងគោលដៅអវិជ្ជមាន។

គួរបញ្ជាក់ថា ការបញ្ជាក់ទទួលស្គាល់ ឬ ការប្រគល់ឯកសារទាំងអស់នេះ ដោយគ្មានការសម្រេចពីប្រធានស្ថាប័នបែបនេះ បានបង្កឱ្យមានភាពច្របូកច្របល់ និងការប្រើប្រាស់ខុសទិសដៅ និងឈានទៅបង្កឱ្យមានផលវិបាក ឬផលអវិជ្ជមានដល់ការគ្រប់គ្រងវិស័យបរិស្ថានថែមទៀតផង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]