WB: ២០២៤ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហិ្វចកើន ៤,៦% ខណៈសេដ្ឋកិច្ចចិនថយចុះមកត្រឹម ៤,៥%

ការស្ទុះងើបឡើងវិញនៃចរន្តពាណិជ្ជកម្មលើពិភពលោក នឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លើកលែងប្រទេសចិន បានកើនឡើងដល់ ៤,៦% ក្នុងឆ្នាំ២០២៤ ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានត្រឹមតែ៤,៤% ប៉ុណ្ណោះ។ តែបើងាកទៅមើលកំណើនសេដ្ឋកិច្ចចិនវិញបែរជាថយចុះប្រមាណ ០,៧% ពីអត្រា ៥,២% ក្នុងឆ្នាំ២០២៣ មកនៅត្រឹម ៤,៥% ក្នុងឆ្នាំ២០២៤ នេះបើយោងតាមការព្យាករ​របស់ធនាគារពិភពលោក ដែលបានចេញ​ផ្សាយ​ដោយ​ Asia.nikkei កាលពីថ្ងៃទី០១ ខែមេសា កន្លងទៅ។

របាយការណ៍ខាងលើ ក៏បានចេញជាអនុសាសន៍អភិវឌ្ឍន៍សេដ្ឋកិច្ចគ្របដណ្តប់លើប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី រួមមាន ចិន ម៉ុងហ្គោលី ទីម័រខាងកើត និងសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ។

ជាមួយគ្នានេះដែរ របាយការណ៍ដដែលបានព្រមានទៀតថា ខណៈពេលដែលការនាំចេញទំនិញក្នុងតំបន់ដែលទើបចាប់ផ្តើមងើបឡើងវិញនេះ បើគិតតាំងពីកំឡុងពេល ឆមាសទីពីរនៃឆ្នាំ២០២៣មក ប្រទេសដែលកំពុងអភិវឌ្ឍអាស៊ី អាចប្រឈមនឹងផលប៉ះពាល់ពីគោលនយោបាយដាក់សម្ពាធពាណិជ្ជកម្ម (Trade-distorting policies) នៅក្នុងទីផ្សារគោលដៅសំខាន់ៗដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូង។

លើសពីនេះ ធនាគារពិភពលោកក៏បានព្រមានថា ចំពេលដែលវិស័យអចលនទ្រព្យនិងការប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិនចុះខ្សោយ ការប៉ុនប៉ងធ្វើឱ្យមានតុល្យភាពឡើងវិញនូវការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ​ អចលនទ្រព្យ និងវិស័យផលិតបច្ចេកវិទ្យាកម្រិតខ្ពស់ អាចបង្កើតអតុល្យភាពរវាងសមត្ថភាពផលិត និងតម្រូវការក្នុង និងក្រៅប្រទេសចិន។ សញ្ញា​នៃ​ការ​ផ្គត់ផ្គង់​លើស​កម្រិត ជា​ពិសេស​រថយន្ត​អគ្គិសនីក៏​បាន​ចាប់​ផ្តើម​ហៀរ​ទៅ​ប្រទេស​ជិត​ខាង​ដូច​ជា​ប្រទេស​ថៃ និងវៀតណាមជាដើម។

ជាមួយនឹងភ្ញៀវទេសចរចិនតិចជាងការរំពឹងទុក ធ្វើឱ្យប្រទេសក្នុងតំបន់អាស៊ីមានការខកចិត្តជាខ្លាំងក្នុងនោះក៏មានកម្ពុជាផងដែរ ដែលសេដ្ឋកិច្ចពឹងផ្អែកលើវិស័យទេសចរណ៍អាស៊ីមានការធ្លាក់ចុះក្រោមកម្រិតមុនវិបត្តិសកលទៅទៀត។

កំណើនទិន្នផលឧស្សាហកម្មរបស់ប្រទេសកំពុងអភិវឌ្ឍអាស៊ី នឹងធ្លាក់ចុះ០,៥ % ប្រសិនបើសហរដ្ឋអាមេរិកជួបប្រទះនឹងការកើនឡើងវិញនៃអតិផរណាដែលមិនបានរំពឹងទុក និងអត្រាការប្រាក់ខ្ពស់សម្រាប់រយៈពេលយូរ។ រីឯវិបត្តិម៉ាក្រូសេដ្ឋកិច្ច នៅក្នុងប្រទេសចិនក៏នឹងមានការធ្លាក់ចុះ ០,៣% ផងដែរ។

របាយការណ៍ដដែលនេះ បានបង្ហាញ រាល់ការកើនឡើង ១០%នៃសមាមាត្របំណុលឯកជនធៀបនឹង GDP ដែលនឹងផ្តល់ការធ្លាក់ចុះ ១,១% នៅក្នុងការវិនិយោគ (ក្នុងន័យសេដ្ឋកិច្ចមានន័យថាត្បិតតែមានកំណើនផលិតផលសរុប ប៉ុន្តែបំណុលច្រើន)។ បំណុលក្រុមហ៊ុនសាជីវកម្មនៅក្នុងប្រទេសចិន និងវៀតណាមបានកើនឡើងជាង ៤០% នៃ GDP ចាប់តាំងពីឆ្នាំ ២០១០មកម្ល៉េះ។

ការរួមចំណែកក្នុង GDP ពីការវិនិយោគឯកជន នៅតែទាបជាងកម្រិតមុនវិបត្តិសកល ដែលស្ថានភាពថ្មីៗនេះ បានដោះស្រាយរួចដោយការវិនិយោគសាធារណៈ នេះបង្ហាញឱ្យឃើញថាមានកម្រិតខ្ពស់ជាងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសវៀតណាម និងហ្វីលីពីន ប៉ុន្តែទាបជាងនៅក្នុងប្រទេសចិន ម៉ាឡេស៊ី និងថៃ។

ជាមួយនឹងការធ្លាក់ចុះនៃការវិនិយោគឯកជន កំណើនសេដ្ឋកិច្ចនឹងត្រូវជំរុញដោយផលិតភាព។ ប៉ុន្តែធនាគារពិភពលោក បានរកឃើញថា ការប្រកួតប្រជែង និងការច្នៃប្រតិដ្ឋដោយក្រុមហ៊ុនឯកជន ត្រូវបានរារាំងដោយភាពមិនបើកចំហពីប្រព័ន្ធសាធារណៈ និងជំនាញមិនគ្រប់គ្រាន់។

ធនាគារពិភពលោកបានផ្តល់អនុសាសន៍ទៀតថា ត្រូវមានការលុបបំបាត់រាល់ឧបសគ្គចំពោះការប្រកួតប្រជែង ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងកំណែទម្រង់ការអប់រំ ដើម្បីកាត់បន្ថយគម្លាតរវាងសហគ្រាសឯកជនដែលជាដៃគូប្រកួតប្រជែងទាំងនៅក្នុងតំបន់អាស៊ី និងនៅក្នុងតំបន់ផ្សេងទៀត៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]