៩ខែរបស់រដ្ឋាភិបាលអាណត្តិថ្មី បានជំរុញសេដ្ឋកិច្ចកម្ពុជាកើនដល់ ៦% ឈរលេខរៀងទី១ នៅអាស៊ាន

ក្នុងរយៈពេល ០៩ខែ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន ក្នុងរង្វង់ ៦ភាគរយក្នុងឆ្នាំ២០២៤ ដែលឈរនៅលេខរៀងទី១ នៅអាស៊ាន និងលេខរៀងទី ៣ ក្នុងចំណោម ២០ប្រទេសនៅអាស៊ី ក្រោយវិបត្តិជំងឺកូវីដ១៩។​ នេះបើតាមលោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរដ្ឋាភិបាល បានឱ្យដឹងក្នុងសន្និសិទ្ធសារព័ត៌កាលពីពេលថ្មីៗនេះ។

លោកបានបន្ថែមថា សន្ទុះងើបឡើងវិញក្នុងរង្វង់ ៦ភាគរយនេះ ជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា កម្ពុជាកំពុងដើរលើផ្លូវមួយដ៏ត្រឹមត្រូវដែលបណ្តាប្រទេសជាច្រើនទទួលស្គាល់ជាអន្តរជាតិ។

លោកបានបន្តទៀតថា  រាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើសកម្មភាពទាំងក្នុងនិងក្រៅប្រទេស ក្នុងការលើកទឹកចិត្តទៅ​ដល់អ្នកវិនិយោគទាំងក្នុងស្រុកនិងក្រៅប្រទេសដែលមានស្រាប់ ព្រមទាំងទាក់ទាញបន្ថែមថ្មីពីខាងក្រៅឱ្យមកវិនិយោគនៅកម្ពុជា ដោយបានបង្កើតការងារជូនប្រជាជន។

ជាមួយគ្នានេះដែរ ថ្មីៗនេះ គេសង្កេតឃើញមាន​គម្រោងវិនិយោគថ្មីជាង ១០០គម្រោង ដែលមានទុនវិនិយោគជាង២ពាន់លានដុល្លារអាមេរិក ព្រមទាំងបង្កើតការងារបានដល់ទៅជាង ១ម៉ឺនកន្លែង។

បើយោងតាមរបាយការណ៍ស្ថានភាពស្ថិរភាពហិរញវត្ថុឆ្នាំ២០២៣ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជាបាន​បង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់​ដេរ ការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍និងវិស័យពាក់ព័ន្ឋ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូននិងទូរគម​នាគមន៍ ខណៈដែលវិស័យកសិកម្មអាចបន្តកើនឡើងយឺត។

ដោយឡែក បើតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានព្យាករណ៍ថ្មីៗនេះថា សម្រាប់ឆ្នាំ២០២៤  សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥,៦ភាគរយ និង ៥,៩ភាគរយនៅឆ្នាំ ២០២៥ ធៀបនឹង ៥ភាគរយ នៅឆ្នាំ ២០២៣។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]