កម្ពុជា-ចិន សម្រេចចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីពង្រឹងការការពារព្រៃកោងកាង ដែលមានផ្ទៃដីជិត ៦ម៉ឺនហិកតា

អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថានកម្ពុជា និងមជ្ឈមណ្ឌលកោងកាងអន្តរជាតិដែលមានទីស្នាក់ការនៅប្រទេសចិន បានសម្រេចចុះកិច្ចព្រមពៀងរួមគ្នា ដើម្បីពង្រីក និងពង្រឹកកិច្ចសហប្រតិបត្តិការក្នុងការការពារតំបន់ធម្មជាតិ និងស្តារប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងនៅកម្ពុជា ដែលបច្ចុប្បន្នមានផ្ទៃដីសរុប ៥៨.៨០០​ហិកតា។

កិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយក តំណាងឱ្យអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងលោក Kong Fanchang អគ្គនាយករង និងជាតំណាងឱ្យមជ្ឈមណ្ឌលកោងកាងអន្តរជាតិ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។

កិច្ចព្រមព្រៀងខាងលើនេះ ផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហការ ការផ្លាស់ប្តូរបទពិសោធន៍ និងការស្តារព្រៃកោងកាង ក៏ដូចជាការលើកកម្ពស់ការយល់ដឹងសាធារណៈអំពីសារសំខាន់ នៃប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងនៅកម្ពុជា។

នាឱកាសនោះដែរ ឯកឧត្តម ស្រី ស៊ុនលាង ក៏បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ គឺស្របទៅនិង«ភាពបៃតង» ដោយការចូលរួមស្តារព្រៃកោងកាង និងអភិរក្សព្រៃកោងកាង ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈ ការបង្កើតមជ្ឈមណ្ឌលកោងកាងអន្តរជាតិ យើងនឹងអាចរួមកំលាំងគ្នាជាសកលក្នុងការស្តារ និងអភិរក្សព្រៃកោងកាងទាំងក្នុងប្រទេសខ្លួន នៅថ្នាក់តំបន់ និងសកលលោក។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន​កម្ពុជា​មាន​ព្រៃ​កោងកាង​សរុប​ចំនួន ៥៨.៨០០ហិកតា។ ខេត្តកោះកុងមានផ្ទៃដីព្រៃកោងកាងធំជាងគេក្នុងចំណោមខេត្តជាប់មាត់សមុទ្រ ដែលគ្របដណ្តប់លើផ្ទៃដី ៤៦.៥២៩ ហិកតា ដែលស្មើនឹងជិត ៧៩% នៃព្រៃកោងកាងសរុបនៅក្នុងប្រទេសកម្ពុជា។ ខេត្តព្រះសីហនុមានផ្ទៃដី ៩.៣៥២ ហិកតា, ខេត្តកំពតមាន ១.៩៦៦ ហិកតា និងខេត្តកែប មានព្រៃកោងកាង ១.០០៥ ហិកតា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]