កម្ពុជា​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​ព្រំដែន​យ៉ាង​តឹងរ៉ឹង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្មភាព​ខុសច្បាប់

ក្នុងចំណាត់ការយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាសន្តិសុខព្រំដែនដែលកំពុងកើតមាន ក្រសួងមហាផ្ទៃ ​ណែនាំ​ឱ្យ​អភិបាល​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ទាំងអស់ បិទច្រក​របៀង​ខុស​ច្បាប់​ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យទំនិញ មនុស្ស និងមធ្យោបាយចេញ-ចូលឆ្លងកាត់តាមច្រករបៀងខុសច្បាប់ឡើយ។

នេះយោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ កាលថ្ងៃទី១៣ ខែវិឆ្ឆិកា ឆ្នាំ២០២៤។

ក្រសួងមហាផ្ទៃ បានធ្វើការណែនាំគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ត្រូវអនុវត្តវិធានការបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីរកឃើញថា មានសកម្មភាពចេញ-ចូលឆ្លងកាត់តាមច្រករបៀងខុសច្បាប់ក្នុងភូមិសាស្ត្រដែលអង្គភាពណាមួយឈរជើងការពារ ប្រធានអង្គភាពនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ទន្ទឹមគ្នានេះ ក្រសួងក៏ណែនាំឱ្យ ខេត្តទាំងនោះ ចាត់វិធានការពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយ ចេញ-ចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ ប្រភេទ ពិសេស បទល្មើសគ្រឿងញៀនឆ្លងដែន ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សន្តិសុខជាតិនិងសុវត្ថិភាពសង្គម។

សូមបញ្ជាក់ដែរថា ការប្រកាសដាក់ចេញវិធានការខាងលើនេះ ត្រូវ​បាន​ធ្វើឡើង បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​សង្កេត​ឃើញ មាន​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​បន្ត​កើត​មាន​ឡើង​នៅ​តាម​បណ្តោយ​ខ្សែ​បន្ទាត់​ព្រំដែន។ ក្នុង​នោះ​រួមមាន ការ​ធ្វើ​សកម្មភាព​ឆ្លង​ដែន​ខុស​ច្បាប់ ​ការ​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អនាធិបតេយ្យ ការ​លួច​លាក់ បើក​ច្រក​របៀង​ខុស​ច្បាប់ លំហូរ​នៃ​ជនបរទេស​អន្តោប្រវេសន៍​ខុសច្បាប់ ឧក្រិដ្ឋកម្ម​ឆ្លងដែន អំពើ​ភេរវកម្ម​គ្រឿងញៀន​ជាដើម។

នៅពេលដែលរដ្ឋាភិបាលពង្រឹងវិធានការសន្តិសុខព្រំដែន អាជ្ញាធរក៏ជំរុញឱ្យមានការសហការពីសហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋក្នុងការរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យ ដើម្បីជួយរក្សាបូរណភាពព្រំដែនកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន នៅទូទាំងប្រទេស បង្កើតការងារបានប្រមាណ ៣លានកន្លែង

រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំសិក្ខាសាលាយុទ្ធសាស្ត្រថ្នា […]

រដ្ឋពង្រឹងការងារ៤ចំណុច ដើម្បីប្រែក្លាយខេត្តកែបជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ […]

រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងវិនយោគភូមិភាគឦសាន ចំនួន ២២ ក្រោមទុន ៤០០ លានដុល្លារ

គម្រោងថ្មីចំនួន ២២ ដែលលាតសន្ធឹងលើខេត្តក្រចេះ ស្ទឹងត្រែង […]

វិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣

ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញ […]