រដ្ឋបន្តលើកទឹកចិត្តគម្រោងវិនិយោគចំនួន ៤៨ តម្លៃ ៤៨៧លានដុល្លារ នៅខេត្តព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ជូនការលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោ​គ និងធុរកិច្ចចំនួន ៤៨ ទៀត ក្រោមទុនវិនិយោគសរុប ៤៨៧លានដុល្លារ ក្នុងខេត្តព្រះសីហនុ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងនោះ គម្រោងចំនួន ៤៨ រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៦, គម្រោងថ្មី ចំនួន ២៨, និង ការពង្រីកគម្រោង ចំនួន ៤ ដែលមានទុនវិនិយោគសរុប ៤៨៧លានដុល្លារ ជាអាទិ៍ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម, គម្រោងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប និង អាម៉េរិក, គម្រោងបង្កើតសហគមន៍អាជីវកម្មនៅក្រុងរាម, និង គម្រោងអាទិភាពផ្សេងៗទៀត ។

ជាមួយគ្នានេះ ក្រុមការងារបានសម្របសម្រួលដោះស្រាយវិវាទពាក់ព័ន្ធអគារជាប់គាំងដែលអូសបន្លាយ អស់រយៈពេល ៤-៥ឆ្នាំកន្លងមក បានចំនួន ៦គម្រោង ដែលអនុញ្ញាតឱ្យម្ចាស់គម្រោងអាចប្រើប្រាស់អគារឡើងវិញសម្រាប់ប្រកបធុរកិច្ច។

គួរបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ នេះ បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសចំនួន ២១៣គម្រោង រួចមកហើយ ដែលក្នុងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង មានចំនួន ១០១, គម្រោងថ្មី មានចំនួន ៨៩, ការពង្រីកគម្រោង មានចំនួន ១៩ និងគម្រោងមានស្រាប់ មានចំនួន ៤ ។

គម្រោងទាំងនេះក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជាគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅ​ស្រុ​កព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម, គម្រោងផលិតផ្ទាំងសូឡា និង គ្រឿងបង្គុំ, គម្រោ​ងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្កាយ ៥, និង គម្រោងសួនកសិ-ឧស្សាហកម្ម ជាដើម។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ខេត្តព្រះសីហនុកំពុងស្ថិតនៅលើផ្លូវមួយដើម្បីក្លាយជាមជ្ឈមណ្ឌលដ៏រស់រវើកសម្រាប់ការវិនិយោគ និងសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភា […]