ត្រឹមឆ្នាំ២០២៤ កម្ពុជាមានប្រភពអគ្គិសនីកើនដល់ ៥០៤៤មេហ្កាវ៉ាត់ ខណៈខ្សែបញ្ជូនកើនដល់ ៣៨៩០គ.ម

គិតត្រឹមចុង​ឆ្នាំ២០២៤ ប្រភពអគ្គិសនីរបស់កម្ពុជា ​បានកើនឡើង​ដល់​ ៥.០៤៤មេហ្កាវ៉ាត់ ខណៈ​បណ្ដាញបញ្ជូន​បានកើនដល់ ៣.៨៩០​គីឡូម៉ែត្រ​ និងអនុស្ថានីយ៍ដែល​បានអភិវឌ្ឍ​បានកើនដល់ ៧០​កន្លែង​។ នេះបើតាមការបញ្ជាក់របស់​ឯកឧត្តម ​កែវ រតនៈ រដ្ឋ​មន្ត្រីក្រសួង​រ៉ែ​ និងថាមពល ក្នុង​ពិធី​បិទសន្និបាត​របស់អាជ្ញាធរ​អគ្គិសនី​​កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥​។

ឯកឧត្តមរដ្ឋមន្ត្រី​ បានថ្លែងបន្ថែមថា កម្ពុជា​បានដាក់​ផែនការ​ជំរុញការអភិវឌ្ឍ​គម្រោង​ប្រភពអគ្គិសនី​ថ្មី​ចំនួន ៣៦​គ​ម្រោ​ង​​ដែល​ភាគច្រើនជាប្រភព​ថាមពល​ស្អាត និងកកើតឡើងវិញ​ ក្នុង​នោះមាន​គម្រោងចំនួន ១៣​ មានអានុភាព​សរុប ​១.២៧៥​មេ​ហ្កាវ៉ាត់ កំពុង​សាងសង់ និង ​២៣​គម្រោង​ទៀត មានអានុភាព​សរុប ​៥.៩៥០មេហ្កាវ៉ាត់​ បានទទួលការអនុម័ត​​ឱ្យ​ធ្វើ​ការ​អភិវឌ្ឍ ដើម្បីពង្រីក​ប្រភពថាមពល​កកើ​តឡើងវិញនៅកម្ពុជាឱ្យបានយ៉ាង​តិច ​៧០​ភាគរយ នៅ​ក្នុង​​ល្បាយ​នៃ​ប្រភពអគ្គិសនី​​នាឆ្នាំ២០៣០។

ដោយឡែក គិតត្រឹមចុងឆ្នាំ២០២៤ ការផ្តត់ផ្គង់អគ្គិសនីវិញ ​បានគ្របដណ្ដប់​លើ​ភូមិចំនួន ៩៩,១៥ភាគរយ កើនឡើង​ ០,២៨​ភាគរយ ធៀបនឹងឆ្នាំ២០២៣ ខណៈដែលនៅមានចំនួន ១២០ភូមិទៀត នៅមិនទាន់មានការផ្គត់ផ្គង់អគ្គិសនី។

ជាមួយគ្នានេះ បើតាមផែនការ ក្នុង​រយៈពេល ​២ទៅ ៣ឆ្នាំ​ខាងមុខ ទាំងអគ្គិសនី​កម្ពុជាទាំង​សេវា​ករ​ឯកជន អាច​មានលទ្ធភាព​ពង្រីក​ការ​ផ្គត់ផ្គង់​អគ្គិសនីពីបណ្ដាញជាតិ​បាន ៥១​ភូមិទៀត ដែលនៅសល់​ភូមិ​ចំនួន ​៦៩​ ត្រូវជា ០,៤៩%  ​ដែលអាច​ពុំមានការ​ផ្គង់ផ្គង់ពីបណ្ដាញ​ជាតិ។​

ការអភិវឌ្ឍន៍ទាំងនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានថាមពល និងគាំទ្រដល់កំណើនប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]