ឥណទានក្នុងប្រព័ន្ធធនាគារបន្តមានកំណើនទាប មានត្រឹមតែ ៣%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៤

នៅឆ្នាំ២០២៤ ឥណទានក្នុងប្រព័ន្ធធនាគារបន្តមានកំណើនទាបត្រឹម ដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់និងអចលនទ្រព្យ ទេសចរណ៍ និង លក់ដុំនិងរាយ។

របាយការណ៍ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២២ ខែកុម្ភៈ បង្ហាញថា ឥណទានក្នុងប្រព័ន្ធធនាគារ​មានកំណើន ៣% មានចំនួន ២៤២.៩ទ្រីលានរៀល ឬ៥៩.៩ ពាន់លានដុល្លារអាមេរិក។

លោកជំទាវ ជា សិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា កំណើនយឺតនៃឥណទានក្នុងប្រព័ន្ធធនាគារគឺដោយសារកត្តាតម្រូវការនិងផ្គត់ផ្គង់។

លោកទំទាវ មានប្រសាសន៍ថា៖ “ចំពោះកត្តាតម្រូវការ គឺដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់និងអចលនទ្រព្យ ទេសចរណ៍ និងលក់ដុំនិងរាយ ដែលនាំឱ្យអតិថិជនកាត់បន្ថយការខ្ចី”។

លោកជំទាវបន្តថា៖ “ចំពោះកត្តាផ្គត់ផ្គង់ គឺដោយសារគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទាន ក្នុងស្ថានភាពដែលសេដ្ឋកិច្ចតំបន់និងពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់។

បើតាមរបាយការណ៍ដដែល ប្រាក់បញ្ញើបានកើនឡើង ១៦.៣%  មានចំនួន ២៣០.៩ទីលានរៀល ស្មើ ៥៧ពាន់លានដុល្លារអាមេរិក។

លោកជំទាវបានបញ្ជាក់ទៀតថា ប្រាក់បញ្ញើបានបន្តកើនឡើងល្អ ដែលបង្ហាញថា ប្រព័ន្ធធនាគារមានភាពធន់ ជាមួយនឹងជំនឿទុកចិត្តរឹងមាំ។

អនុបាតឥណទានមិនដំណើរការ បានបន្ដកើនឡើងក្នុងនោះវិស័យធនាគារមានកម្រិត ៧.៩% និងវិស័យមីក្រូហិវត្ថុមានកម្រិត ៩%។

បច្ចុប្បន្ន នៅកម្ពុជាមានធនាគារពាណិជ្ជ ៥៩ធនាគារឯកទេស ៩គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបា្រក់បញ្ញើ ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើ ៨៥ និងគ្រឹះស្ថានឥណទានជនបទ ១១៤ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]