រយៈពេល៤ខែ ក្រសួងអនុម័តសំណើសាងសង់បាន ១.៣០០គម្រោង គ្រប់ដណ្ដប់លើផ្ទៃក្រឡា ៦,៦៨លាន ម៉ែត្រក្រឡា

ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តគម្រោងសាងសង់សរុបបានចំនួន ១.៣០០គម្រោង គ្របដណ្តង់ផ្ទៃក្រឡាសរុប  ៦,៦៨លានម៉ែត្រក្រឡា ។

នេះបើតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចសង្គមរបស់ក្រសួងសេច្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីពេលថ្មីៗនេះ​ ដោយបានបង្ហាថា ចំនួនសំណើសាងសង់មាន ១.៣០០គម្រោង កើន ១៨% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលមានត្រឹមតែ ១.០៩៩ គម្រោង។​

ដោយឡែក ផ្ទៃក្រឡាសាងសង់សេរុប មានចំនួន ៦.៦៨លានម៉ែត្រក្រឡា កើនឡើង ១៣០% ធៀបនឹងរយ

ៈពេលដូចគ្នាកាលពីឆ្នាំមុន។​

គួរបញ្ចាក់ថា របាយការណ៍ដដែលរបស់ក្រសួងក្រសួងសេច្ឋកិច្ច និងហិរញ្ញវត្ថុ មិនបានបង្ហាញទំហំទឹកប្រាក់វិនិយោគនៃសំណើសាងសង់ទាំងនោះទេ។​

គួររំលឹកថា ក្នុងឆ្នាំ២០២៤ កន្លងទៅ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តគម្រោងសំណង់សរុបចំនួន ៣​.២៤៣គម្រោង កើនឡើង ១% និងផ្ទៃក្រឡាសរុប ១៣,៥៣លានម៉ែត្រក្រឡា កើន៣% ធៀបនឹងឆ្នាំ២០២៣។

នៅពេលដែលវិស័យសំណង់ស្ទុះងើបឡើងវិញ ភាគីពាក់ព័ន្ធកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នូវនិន្នាការទាំងនេះ ដែលបង្ហាញពីការងើបឡើងវិញដ៏រឹងមាំ និងសុទិដ្ឋិនិយមនៅក្នុងទីផ្សារឆ្ពោះទៅមុខ៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភា […]