រដ្ឋប្រកាសផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ៣៥ នៅក្រុងព្រះសីហនុ

តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ៣៥ ដែលមានទុនវិនិយោគប្រមាណ ៣២៧លានដុល្លារ។ នេះបើយោងតាមកិច្ចប្រជុំលើកទី១៧ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំដោយលោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី នៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៥។

អង្គប្រជុំបានពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលសម្រេចបន្តអនុវត្ត រហូតដល់ដំណាច់ឆ្នាំ២០២៥។

គួរបញ្ជាក់ថា គម្រោងវិនិយោគទាំង ៣៥ នេះរួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន២២, គម្រោងថ្មីចំនួន ១២, និងគម្រោងមានស្រាប់ចំនួន១ ដែលមានទុនវិនិយោគសរុបប្រមាណ ៣២៧ លានដុល្លារ និងប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ៣.៣៦៣កន្លែង ។

ជាងនេះទៀតគម្រោងទាំងនេះ ផ្តោតសំខាន់ទៅលើ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងបង្កើតសួនឧស្សាហកម្ម, រោងចក្រកែច្នៃចំណីសត្វ, រោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, គម្រោងសណ្ឋាគារ, គម្រោងផ្ទះលំហែ និងអគារពាណិជ្ជកម្ម។

គួររំលឹកថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានផ្តល់ការលើកទឹកចិត្តដល់គម្រោងសរុបចំនួន ១១៨គម្រោង ក្នុងនោះ អគារជាប់គាំង ចំនួន ៥១ គម្រោង, គម្រោងវិនិយោគថ្មី ចំនួន ៥៤ គម្រោង, គម្រោងពង្រីក ចំនួន ៨ គម្រោង និង គម្រោងមានស្រាប់ ចំនួន ៥ គម្រោង។

វិធីសាស្រ្តសកម្មនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជំរុញឱ្យមានទិដ្ឋភាពវិនិយោគដ៏រឹងមាំនៅក្នុងខេត្តព្រះសីហនុ ជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងការបង្កើតការងារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភា […]