កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវិញ និងថាមពលព្រះអាទិត្យ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹក និងអគ្គិសនីប្រកបដោយចីរភាពសម្រាប់សហគមន៍ក្នុងតំបន់

ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយសាជីវកម្មធនធានទឹកកូរ៉េ (K-water) សិក្សាសមិទ្ធិលទ្ធភាពអាងទឹកដូនទ្រី និងអាងទឹករក្សា ដើម្បីធ្វើការដំឡើងវារីអគ្គិសនីខ្នាតតូច សំដៅធានាការផ្គត់ផ្គង់ទឹកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

នេះបើយោងតាមកិច្ចប្រជុំពិភាក្សារវាងឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក  ជាមួយប្រតិភូសាជីវកម្មធនធានទឹកកូរ៉េ (K-water) ដឹកនាំដោយ លោកស្រី Kim Chang Soon នាយិកានាយកដ្ឋានសហប្រតិបត្តិការ និងអភិវឌ្ឍន៍អាកាសធាតុ ព្រមទាំងតំណាងក្រុមហ៊ុន Dohwa Engineering Co., Ltd និងក្រុមហ៊ុន Chilbo Industry Co., Ltd កាលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

ការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងដំឡើងវារីអគ្គិសនីខ្នាតតូចនេះ គឺមានយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរ រួមមាន៖ ទី១-គម្រោងទំនប់អាងទឹកដូនទ្រី ក្នុងខេត្តបាត់ដំបង៖ លទ្ធផលសិក្សាជំហានដំបូងបង្ហាញថា គម្រោងនេះមានសក្តានុពលខ្ពស់ក្នុងការដំឡើងវារីអគ្គិសនីខ្នាតតូច ដែលអាចផលិតថាមពលបានក្នុងកម្លាំង ៣,៦ មេហ្គាវ៉ាត់ (MW)។ និង ទី២-គម្រោងទំនប់អាងទឹករក្សា ស្ថិតក្នុងខេត្តព្រះវិហារ៖ តាមការសិក្សា គម្រោងនេះមានលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចកម្លាំង ៦,៩ មេហ្គាវ៉ាត់ (MW) ព្រមទាំងមានផែនការបំពាក់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (Solar Panel) បន្ថែមចំនួន ២ទីតាំង ដែលក្នុងមួយទីតាំងអាចផលិតថាមពលបាន ១,៨០ មេហ្គាវ៉ាត់ (MW)។

នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ដល់ក្រុមអ្នកជំនាញកូរ៉េ ឱ្យបង្កើនការយកចិត្តទុកដាក់លើការគ្រប់គ្រងអាងទឹកក្នុងលក្ខណៈ «ពហុបំណង» ដោយមិនត្រូវផ្តោតសំខាន់តែលើការទាញយកថាមពលកកើតឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយលើពហុវិស័យ ជាពិសេសការធានាការផ្គត់ផ្គង់ទឹកបម្រើដល់វិស័យកសិកម្ម និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

តាមរយៈកិច្ចពិភាក្សាខាងលើ ក្រសួងធនធានទឹក គ៏បានណែនាំដល់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវផ្តល់កិច្ចសហការឱ្យបានល្អប្រសើរជាមួយក្រុមហ៊ុនសិក្សាប្លង់បច្ចេកទេសរបស់កូរ៉េ ដើម្បីធានាឱ្យការអនុវត្តគម្រោងទាំងនេះទទួលបានជោគជ័យស្របតាមផែនការយុទ្ធសាស្ត្រដែលបានកំណត់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]