ADB ផ្តល់កម្ចីជិត ៧០០លានដុល្លារ ដល់ឡាវសង់រោងចក្រថាមពលដើរដោយខ្យល់ធំបំផុតក្នុងតំបន់អាស៊ាន

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុន Monsoon Wind Power Company Limited បានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានចំនួន ៦៩២,៥៥លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រថាមពលដើរដោយខ្យល់ ៦០០មេហ្គាវ៉ាត់ នៅខេត្តសេកុង និងអាតតាព នៅតំបន់ភាគខាងត្បូងនៃប្រទេសឡាវ។

គម្រោងនេះមានផ្ទុកតួបីនខ្យល់សរុបចំនួន ១៣៣ ហើយនឹងក្លាយជាគម្រោងថាមពលដើរដោយខ្យល់ធំជាងគេដំបូងបង្អស់នៅក្នុងប្រទេសឡាវ និងជាគម្រោងឆ្លងប្រទេសដ៏ធំបំផុតនៅអាស៊ាន ដើម្បីផលិតថាមពលលក់ទៅឱ្យប្រទេសជិតខាង រួមមាន ប្រទេសវៀតណាមជាដើម។

BCPG Plc គឺជាម្ចាស់ភាគហ៊ុនធំនៅក្នុងគម្រោងនេះ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ Impact Energy Asia Development។ គម្រោងនេះត្រូវបានចុះហត្ថលេខានៅខែធ្នូ ឆ្នាំ២០២២ ដោយដាក់ឈ្មោះថា “Monsoon” និងត្រូវបានអភិវឌ្ឍ ដោយក្រុមហ៊ុន PowerChina International លើផ្ទៃដី ៤សែនរ៉ៃ ឬ ៦៤.០០០ហិកតា។

លោកស្រី Suzanne Gaboury អគ្គនាយក​នៃ​នាយកដ្ឋាន​ប្រតិបត្តិការ​វិស័យ​ឯកជន​របស់ ADB បានមានប្រសាសន៍ថា «ការផ្តល់កម្ចីពី ADB និងធនាគារដៃគូរបស់ខ្លួន នឹងជួយជំរុញការអភិវឌ្ឍនធនធានថាមពលខ្យល់ ដែលមិនទាន់បានប្រើប្រាស់របស់ឡាវ ឈានទៅកាន់ការប្រើប្រាស់ថាមពលស្អាត»។

យោងតាម ADB គម្រោង Monsoon នឹងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំ ដោយយ៉ាងហោចណាស់បញ្ចេញកាបូនឌីអុកស៊ីតបានចំនួន ៧៤៨.៨៦៧តោន៕

រូបភាពដោយ bangkokpost

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]