ADB: វិស័យទេសចរណ៍កំពុងជំរុញ​កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យស្ថិតក្នុងអត្រា ៥.៥% ២០២៣ និងស្ទុះដល់ ៦% ២០២៤

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករដោយរំពឹងថានឹងកើនឡើងក្នុងអត្រា ៥.៥% ក្នុងឆ្នាំ ២០២៣ និង ៦% នៅឆ្នាំ ២០២៤ ដែលអត្រានេះត្រូវបានជំរុញឡើងដោយការងើបឡើងវិញ ដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។

ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅកាត់ថា ADO) ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា បង្ហាញថា វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងកើនឡើង ៧.៣% ក្នុងឆ្នាំ ២០២៣ មុនពេលថយបន្តិចមកត្រឹម ៦.៨% នៅឆ្នាំ ២០២៤។

សម្ពាធអតិផរណាត្រូវបានរំពឹងថា នឹងធ្លាក់ចុះមកអត្រាជាមធ្យម ៣.០% ក្នុងឆ្នាំ ២០២៣ និង ៤.០% នៅឆ្នាំ ២០២៤។

លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានគូសបញ្ជាក់ថា ទោះបីជាតម្រូវការពិភពលោកចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អនៅឆ្នាំ ២០២២ ដែលជំរុញដោយការងើបឡើងវិញ នៃវិស័យទេសចរណ៍ដែលកំពុងបន្ត។ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា មានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្តដែលរួមតូច និងកម្រិតអតិផរណាមធ្យមនៅឆ្នាំ២០២៣។

របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីនេះលើកឡើងទៀតថា សេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើងប្រមាណ ៥.២% ក្នុងឆ្នាំ២០២២ ជាពិសេសដោយសារកំណើនតម្រូវការខាងក្រៅលើផលិតផល និងសេវាកម្មទេសចរណ៍របស់កម្ពុជា ដែលជំរុញឡើងវិញនូវតម្រូវការអាហារ និងកន្លែងស្នាក់នៅ និងកំណើនអនុវវិស័យពាណិជ្ជកម្ម ការដឹកជញ្ជូន និងទំនាក់ទំនង ក្នុងស្រុក។

ADB កំពុងអនុវត្តគម្រោងវិនិយោគចំនួន ២.៤ ពាន់លានដុល្លារ ក្នុងប្រទេសកម្ពុជា ជាមួយប្រាក់ កម្ចីប្រចាំឆ្នាំជាមធ្យមជាង ៣៥០លានដុល្លារ ចាប់ពីឆ្នាំ ២០១៦ ដល់ ២០២២៕

យ៉ាងណាក៏ដោយ ក្នុងឆ្នាំ២០២៣នេះ ធនាគារពិភពលោក​ (World Bank) ក៏បានធ្វើ​ការ​ព្យាករស្រដៀងគ្នានេះផងដែរថា ​កំ​ណើ​ន​សេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងអាត្រា ៥.២ភាគរយ ហើយឈរលើលំដាប់ទី៣ បើធៀបនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]