រយៈពេល ៣ថ្ងៃ នៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរជាង ២៣លាននាក់ ដើរកម្សាន្តទូទាំងប្រទេស
ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ កម្ពុជាមានភ្ញៀវជាតិចំនួន ២៣.៨៦២.៣៥១នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១១៥.០៩០នាក់ ដែលក្នុងនោះតួលេខប្រចាំថ្ងៃបានបង្ហាញថា នៅថ្ងៃទី១៤ ខែមេសា មានភ្ញៀវមានចំនួន ៥.៦៨៥.២២៣នាក់, ថ្ងៃទី១៥ ខែមេសា មានភ្ញៀវមានចំនួន ៨.៣៦៥.៧២៤នាក់ និងថ្ងៃទី១៦ ខែមេសា មានភ្ញៀវមានចំនួន ៩.៩២៦.៤៩៤នាក់។ ក្នុងនោះដែរ ឃើញថាខេត្ត-ក្រុងចំនួន ៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ៖ រាជធានីភ្នំពេញ ២.៨៦៣.៩២២នាក់, ខេត្តសៀមរាប ២.៧៥២.៨១៨នាក់, ខេត្តកំពង់ចាម ២.៧៤៨.២២៨នាក់, ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់, និងខេត្តបាត់ដំបង ១.៧៤១.៧៩៥នាក់។ បើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរដ៏ច្រើនសន្ធឹកនេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់បណ្តាសណ្ឋាគារ […]
ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចូលដែកជាង ២១៧លានដុល្លារ កើនឡើង ៧៥%
ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុបប្រមាណ ២១៧លានដុល្លារ មានកំណើនរហូតដល់ ៧៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជាង ១២៤លានដុល្លារ ប៉ុណ្ណោះ។ របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី ១០ ខែមេសា បានបង្ហាញថា មុខទំនិញនាំចូលដែក និងដែកថែប តំណាងឱ្យ ២,៩% នៃការនាំចូលតម្លៃទំនិញសរុប ប្រមាណ ៧៥៧៣លានដុលា្លរ ដែលកម្ពុជានាំចូលក្នុងរយៈពេលបីខែនេះ។ ក្នុងខែមីនាតែមួយ ទំហំនៃការនាំចូលដែកមានចំនួន ៧២លានដុល្លារ កើនឡើង ៩០ភាគរយ ធៀបនឹងឆ្នាំមុនដែលមានត្រឹមតែ ៣៧លានដុល្លារប៉ុណ្ណោះ។ គួររំលឹកថា ថ្មីនេះ ADB បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៦,១ភាគរយ សម្រាប់ឆ្នាំ២០២៥ នេះ និង ៦,២ភាគរយ សម្រាប់ឆ្នាំ២០២៦។ (អានបន្ថែម) កំណើននេះត្រូវបានជំរុញជាចម្បងដោយការបង្កើនតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តការងើបឡើងវិញនៃវិស័យទេសចរណ៍។ ចំណែក វិស័យសំណង់ និងអចលនវត្ថុគួរតែរស់ឡើងវិញជាបណ្តើរៗ ខណៈពេលដែលវិស័យកសិកម្មគួរតែបន្តទទួលបាន។ ឆ្នាំ២០២៥ និង២០២៦ ត្រូវបានរំពឹងថា […]
៣ខែដើមឆ្នាំនេះ ប្រភពទុនពីចិនមកកម្ពុជាហក់ដល់ជាង ៥៦% នៃទុនវិនិយោគសរុប ខ្ពស់ជាងគេ!
ក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់សេដ្ឋកិច្ចកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មានគម្រោងវិនិយោគចំនួន ១៧២គម្រោង បានមកចុះបញ្ជីនៅ(CDC) ក្រោមទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ ក្នុងនោះប្រភពទុនមកពីប្រទេសចិនមានរហូតដល់ ៥៦,២៣%ឈរនៅលំដាប់លេខរៀងទី១។ គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងចុះបញ្ជីខាងលើ មានគម្រោងពង្រីកផលិតកម្មចំនួន ៦គម្រោងផងដែរ។ តួលេខគួរឱ្យកត់សម្គាល់ទាំងនេះ បានឆ្លុះបញ្ចាំងពីលំហូរទុនវិនិយោគដ៏រឹងមាំ និងការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំថ្មី ដោយរំពឹងថា នឹងអាចបង្កើតការងារថ្មីបានជិត ១២ម៉ឺនកន្លែង នៅទូទាំងប្រទេសផងដែរ។ ក្នុងចំណោមគម្រោងទាំងអស់នេះ មានគម្រោងចំនួន ៩៩ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ខណៈ គម្រោងចំនួន ៧៣ទៀត មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ទាំងអស់នេះជាការឆ្លុះបញ្ចាំងឱ្យឃើញពី កំណើនប្រកបដោយតុល្យភាពនៅក្នុងតំបន់ទាំងពីរ។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តួលេខនេះបានបង្ហាញពីការកើនឡើងនៃគម្រោងបន្ថែមចំនួន ៦៦គម្រោង ជាមួយនឹងដើមទុនវិនិយោគសរុបកើនឡើងជាង ៣០៥លានដុល្លារ ដែលមានន័យថាមានអត្រាកំណើនប្រមាណ ១៤%។ ដោយឡែក សម្រាប់ខែមីនាតែម្នាក់ឯង ឃើញថាមានការចុះបញ្ជីគម្រោងថ្មីចំនួន ៦០គម្រោង ក្រោមទុនវិនិយោគប្រមាណ ១.៤ពាន់លានដុល្លារ និងអាចបង្កើតការងារបានជិត ៥ម៉ឺនកន្លែង។ ជាការកត់សម្គាល់ ប្រភពទុនមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ គឺ ៥៦,២៣% លេខរៀងទី២គឺប្រភពទុនក្នុងស្រុក (កម្ពុជា) […]
ក្រុមហ៊ុនធំៗចំនួន៤ ចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត
ក្រុមហ៊ុនរថយន្ត និងអេឡិចត្រូនិកល្បីៗចំនួនបួន បង្ហាញឆន្ទៈចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចជាតិ។ ការប្តេជ្ញាចិត្តនេះត្រូវបានប្រកាសក្នុងដំណើរទស្សនកិច្ចសិក្សានាពេលថ្មីៗនេះ ដោយឯកឧត្តម ជា សុជាតិ នាយករងខុទ្ទកាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនៈកិច្ចនេះ ឯកឧត្តម ជា សុជាតិ និងក្រុមការងារបានចុះទស្សនកិច្ចសិក្សារោងចក្រផលិតគ្រឿងបន្លាសរថយន្ត និងអេឡិចត្រូនិកទាំង៤ ដែលមានទីតាំងនៅតាមបណ្តាររាជធានី-ខេត្តដូចជា៖ ពីរនៅភ្នំពេញ មួយនៅខេត្តកណ្តាល និងមួយទៀតនៅខេត្តតាកែវ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុននីមួយៗ ដោយពិនិត្យមើលកត្តាផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ស្ថានភាពទីផ្សារ បញ្ហាប្រឈម និងទស្សនវិស័យអាជីវកម្មនាពេលអនាគត។ ឯកឧត្តមបញ្ជាក់ថា “ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រមូលព័ត៌មានដែលនឹងរួមចំណែកដល់របាយការណ៍វឌ្ឍនភាពរយៈពេលពីរឆ្នាំ (២០២៣-២០២៤) ដែលផ្តោតលើការអនុវត្តផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មរថយន្ត និងអេឡិចត្រូនិចរបស់កម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះ តំណាងក្រុមហ៊ុនទាំង៤ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែទាំនិងយកចិត្តទុកដាក់ដល់ក្រុមហ៊ុនដែលបានមកវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនក៏បានបង្ហាញពីឆន្ទៈក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតផងដែរ។ ក្រុមហ៊ុនដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះរួមមាន: ១. SEIKAWA (CAMBODIA) TECHNOLOGY CO.,LTD – មានជំនាញក្នុងការផលិតគ្រឿងអេឡិចត្រូនិច និងអគ្គិសនីដែលផលិតពីផ្លាស្ទិច។ ២. MARUSAN PLASTIC (PHNOM PENH) CO., LTD […]
Smart Eden ប្រកាសនាំផលិតផលកម្ពុជាចេញទៅទីផ្សារបារាំង ដែលមានបណ្ដាញរហូតដល់ ៦ពាន់ទីតាំង
ក្រុមហ៊ុន Smart Eden គ្រោងពង្រីកការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារបារាំង ដែលបច្ចប្បន្នមានបណ្តាញចែកចាយរហូតដល់ជាង ៦.០០០ទីតាំងនៅទូទាំងប្រទេសបារាំង។ នេះបើតាមឱ្យដឹងក្នុងជំនួបមួយរវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងនាយកប្រតិបត្តិលោក Laurent Strauch និងអ្នកឧកញ៉ា ហ៊ុន ឡាក់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងជំនួបនេះ លោក Laurent Strauch បានលើកឡើងថា ក្រុមហ៊ុន Smart Eden បាននាំចេញគ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយពីកម្ពុជាតាំងពីឆ្នាំ២០២៤ ហើយទទួលបានការគាំទ្រច្រើនពីអតិថិជននៅក្នុងប្រទេសបារាំង។ លោកបានជម្រាបជូនអំពីដំណើរការរបស់ Smart Eden ដែលជាក្រុមហ៊ុនចែកចាយផលិតផលដ៏ធំ បច្ចុប្បន្នមានបណ្តាញលក់រហូតដល់ជាង ៦.០០០ទីតាំង នៅទូទាំងប្រទេសបារាំង។ លោក Strauch បានបញ្ជាក់ថា ក្រុមហ៊ុនមានបំណងចង់ពង្រីកការនាំចេញផលិតផលកម្ពុជា ពី ១០ ទៅ ១៥មុខ ក្នុងឆ្នាំ២០២៥ នេះ ក្នុងនោះរួមមាន៖ អង្ករ ម្រេច ស្ករត្នោត […]
ត្រីមាសទី១-២០២៥ កម្ពុជាលក់សំបុត្រទេសចរណ៍បានជិត ២០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ១៩.៥៣២.៤៨៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៣៩៨.៥៣១នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ១៨.៧១៨.៧២២ដុល្លារ កើន ១៣,២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរ គ្រឹះស្ថានអង្គរក៏បានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក ដែលទទួលបានចំនួនសរុប ៨១៣.៧៦៥ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ថ្មីដល់ភ្ញៀវទេចរអន្តរជាតិ មកលេងកម្សាន្តនៅប្រទេសកម្ពុជា ទាំងរដ្ឋាភិបាលកម្ពុជា និងគ្រឹះស្ថានអង្គរ បានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗជាច្រើន ដើម្បី ជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ (អានបន្ថែម, បន្ថែម និងបន្ថែម) ដោយសារវិស័យទេសចរណ៍បន្តងើបឡើងវិញ ប្រទេសកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការបង្ហាញពីបេតិកភណ្ឌវប្បធម៌ និងសម្រស់ធម្មជាតិដ៏សម្បូរបែបរបស់ខ្លួន។ - Video Advertisement -