អាមេរិកប្រើដ្រូន AI ដើម្បីពិនិត្យស្ពានខូច ​៦០០,០០០ កន្លែង សន្សំថវិការាប់លានដុល្លារ

សហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរពីការប្រើប្រាស់មនុស្សឱ្យឡើងត្រួតពិនិត្យស្ពាន ដែលជាការងារ គ្រោះថ្នាក់បំផុត មកជាការប្រើប្រាស់ដ្រូនដែលបំពាក់ដោយបច្ចេកវិទ្យា AI និង Digital Twin វិញ ដើម្បីជួសជុលស្ពានជាង ៦០០,០០០ កន្លែងនៅតាមបណ្តោយទន្លេមីស៊ីស៊ីពី (Mississippi)។ នេះគឺជាវិធីសាស្ត្រដែលលឿនជាងមុន ចំណាយតិច និងមានសុវត្ថិភាពជាងមុនក្នុងការថែទាំហេដ្ឋារចនាសម្ព័ន្ធដែលកំពុងទ្រុឌទ្រោម។

ជាធម្មតា ការត្រួតពិនិត្យសំណង់ដ៏ធំសម្បើមដូចជាស្ពាន Robert Street ក្នុងទីក្រុង St. Paul គឺជាការងារក៏ពិបាក។ វិស្វករត្រូវតោងខ្សែពួរយោលទៅយោលមក ថតរូបរាប់ពាន់សន្លឹកដោយដៃ និងកត់ត្រាស្នាមប្រេះក្នុងសៀវភៅ។ ការងារបែបនេះបង្កហានិភ័យខ្ពស់ដល់អ្នកចុះប្រមូលទិន្នន័យ និងចំណាយប្រាក់ច្រើន  ហើយពេលខ្លះបង្ករការកកស្ទះដោយតម្រូវឱ្យបិទផ្លូវផងដែរឬ។

ការត្រួតពិនិត្យស្ពានបែបបុរាណជាធម្មតាតម្រូវឱ្យមានឡានស្ទូច ឬការព្យួរពីខ្សែពួរដើម្បីយកមនុស្សទៅពិនិត្យវាយតម្លៃ។

ក្រុមហ៊ុន Collins Engineers បានសម្រេចចិត្តសាកល្បងវិធីសាស្ត្របច្ចេកវិទ្យាខ្ពស់សម្រាប់ការត្រួតពិនិត្យស្ពាន។ ជំនួសឱ្យការបញ្ជូនមនុស្សឱ្យតោងខ្សែពួរចុះទៅតាមចំហៀងស្ពាន ពួកគេបានប្រើប្រាស់ដ្រូនឱ្យហោះហើរតាមបណ្តោយស្ពានដែលមានប្រវែង ១,៤២៩ ហ្វីត (ប្រហែល ៤៣៥ ម៉ែត្រ) វិញ។

ដ្រូនទាំងនេះបានថតរូបភាពដែលមានកម្រិតច្បាស់ខ្ពស់ជាង ៥៧,០០០ សន្លឹក ដែលបន្ទាប់មកត្រូវបានដំណើរការដោយកម្មវិធីកុំព្យូទ័រ Bentley Systems ដើម្បីបង្កើតជា “រូបចម្លងឌីជីថល” (Digital Twin) ដែលជាផែនទី 3D ដ៏រស់រវើកនៃស្ពាននោះ រួចរក្សាទុកក្នុងប្រព័ន្ធ Cloud។

ក្រុមហ៊ុន Collins Engineers បានប្រើប្រាស់វេទិកា iTwin Capture របស់ Bentley និង AI ដើម្បីកំណត់អត្តសញ្ញាណស្នាមប្រេះនៅក្នុងរចនាសម្ព័ន្ធស្ពាន។

បន្ទាប់មក បច្ចេកវិទ្យា AI បានធ្វើការពិនិត្យ (Scan) លើគំរូនេះ ដើម្បីស្វែងរក និងវាស់វែងរាល់ស្នាមប្រេះ ឬការខូចខាតដោយស្វ័យប្រវត្តិ មុនពេលមនុស្សចុះទៅជួសជុលផ្ទាល់។

លទ្ធផលនៃការប្រើប្រាស់ AI មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលចំណេញផ្នែកហិរញ្ញវត្ថុផងដែរ។ តាមរយៈការធ្វើការងារ “ស្វែងរកបញ្ហា” នៅក្នុងការិយាល័យ ក្រុមការងារបានបញ្ចប់ការត្រួតពិនិត្យរហូតដល់ ៧០% មុនចុះទៅដល់ស្ពានជាក់ស្ដែង។

ស្ពាន Robert Street ត្រូវបានបន្ថែមព័ណ៌ជានិមិត្តសញ្ញាសម្គាល់ផ្លូវឌីជីថលបន្ទាប់ពីការត្រួតពិនិត្យ។ រូបភាពដោយ Collins Engineering។

ការផ្លាស់ប្តូរនេះបានកាត់បន្ថយពេលវេលានៅកន្លែងផ្ទាល់បាន ២០% ដែលមានន័យថាការបិទផ្លូវសាធារណៈក៏ត្រូវបានកាត់បន្ថយដែរ។ ខណៈពេលដែល AI បានជួយសន្សំថវិកាជាង ៩០,០០០ ដុល្លារសម្រាប់ការត្រួតពិនិត្យរួចទៅហើយនោះ ទៅរយៈពេលវែងគឺគេរំពឹងថានឹងអាចសន្សំសំចៃលើការសាងសង់បានប្រហែល ១៥ លានដុល្លារសម្រាប់រដ្ឋ។

វេទិកា iTwin របស់ Bentley ប្រើឌីជីថលភ្លោះកម្រិតវិស្វកម្ម និងលំហូរការងារត្រួតពិនិត្យ AI សម្រាប់ទ្រព្យសកម្មហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley ធ្វើឱ្យកម្មវិធីសំណង់ឌីជីថលឱ្យកាន់តែឆ្លាតវៃ! វិភាគការបំភាយកាបូនបានមុនសង់!

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានធ្វើទំនើបកម្មលើកម្ […]

មានអ្វីថ្មីនៅក្នុងសន្និសីទ Cesium Developer Conference?  iTwin ថែមបច្ចេកវិទ្យាអ្វីខ្លះ?

នៅក្នុងសន្និសីទ Cesium Developer Conference ក្រុមហ៊ុន B […]