ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី៖ ប្តេជ្ញាជំរុញសហគ្រាសអូស្រ្តាលីមកបោះទុនវិនិយោគនៅកម្ពុជា

កិច្ចប្រជុំទ្វេភាគីកម្រិតខ្ពស់មួយបានគូសបញ្ជាក់ពីវិស័យកំណើនសំខាន់ៗ រួមមានថាមពលកកើតឡើងវិញ កសិ-ឧស្សាហកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងតំបន់

ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ថានឹងជួយជំរុញទាក់ទាញសហគ្រាសអូស្ត្រាលីមកសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យដែលមានសក្តានុពលខ្ពស់។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយ លោកស្រី Carol Holmes ប្រធានការិយាល័យទទួលបន្ទុកកិច្ចការកម្ពុជា និងវៀតណាមនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី កាលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម លឹម វិសាល បានឱ្យដឹងថា ជំនួបនេះក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីប្រទេសអូស្ត្រាលីមកកម្ពុជា។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងអូស្ត្រាលី ពិសេសតាមរយៈកម្មវិធីភាពជាដៃគូដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ភាគីមិត្តក្នុងការបន្តជំរុញ និងទាក់ទាញវិនិយោគិនអូស្ត្រាលីមកបណ្តាក់ទុនបន្ថែមទៀតលើវិស័យដែលផ្តល់តម្លៃបន្ថែមខ្ពស់ និងសកម្មភាពវិនិយោគដែលផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។

ជាការឆ្លើយតប លោកស្រី Carol Holmes ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តកិច្ចសហការជាមួយកម្ពុជាដើម្បីជំរុញ និងទាក់ទាញសហគ្រាសអូស្ត្រាលីមកសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យដែលមានសក្តានុពលខ្ពស់ មានជាអាទិ៍ កសិកម្ម និងកសិ-ឧស្សាហកម្ម, ថាមពលកកើតឡើងវិញ, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, សុខាភិបាល, និងការអភិវឌ្ឍធនធានធម្មជាតិ។

តាមរយៈជំនួបខាងលើ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានបញ្ជាក់ពីអំពីលក្ខណៈពិសេសនៃកម្មវិធីវិនិយោគក្នុងប្រទេសកម្ពុជាដែលផ្តល់នូវការសម្របសម្រួលប្រកបដោយភាពបត់បែន ការលើកទឹកចិត្តដែលមានភាពទាក់ទាញ និងការគាំពារយ៉ាងរឹងមាំដល់វិនិយោគិនដោយគ្មានការរើសអើង។ ទន្ទឹមនឹងនេះ ក៏បានលើកឡើងពីការវិវត្តជាវិជ្ជមាននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធព័ស្តុភារកម្មដែលនឹងជួយកាត់បន្ថយថ្លៃដើមផលិត និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនជប៉ុនធំមួយមានផែនការវិនិយោគប្រមាណ ៧០០លានដុល្លារបន្ថែមទៀត នៅខេត្តពោធិ៍សាត់

ក្រុមហ៊ុន MinebeaMitsumi Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយ […]

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាកើនដល់៦៥ តំបន់ និងត្រូវការកម្លាំងពលកម្មជាង ៣៥ពាន់នាក់

បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសមានការរីកចម្រើនគួរឱ្ […]

រោងចក្រផ្គុំដំឡើងរថយន្ត តម្លៃ ២៨លានដុល្លារ បើកការដ្ឋានសាងសង់នៅស្រុកខ្សាច់កណ្តាល

ក្រុមហ៊ុន KNN Automotive ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស […]

អ្នកធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ប្ដេជ្ញា​ពង្រីក និង​ស្វែងរកនូវឱកាសវិនិយោគថ្មីៗនៅកម្ពុជា

គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (U […]

កម្ពុជា-បាំរាំង កំពុងជំរុញគម្រោងមន្ទីរពេទ្យ និងគម្រោងបំលែងសំណល់ទៅជាថាមពល

កម្ពុជា-ជប៉ុន បានបើកពិភាក្សា ដើម្បីជំរុញគម្រោងអាទិភាពចំ […]

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគរោងចក្រផលិតស៊ីម៉ងត៍ និងថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុនយក្សមួយរបស់ចិន China Energy International បានប […]