ការសាងសង់ច្រាំងទន្លេបាសាក់ ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបាន ៥៥%

វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្ដាល បច្ចុប្បន្នសម្រេចបាន ៥៥% ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដឹកនាំដោយ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម កាលទី១៤ ខែមីនា ឆ្នាំ២០២៦។

គម្រោងសាងសង់ច្រាំងទន្លេបាសាក់នេះ មានប្រវែងសរុប ៥០០ម៉ែត្រ ដោយគិតមកទល់ពេលនេះ លទ្ធផលការងារសម្រេចបានប្រមាណ ៥៥% ហើយ ដោយឯកឧត្តមដែលដឹកនាំការងារចុះពិនិត្យ ក៏បានណែនាំដល់វិស្វករ និងអ្នកបច្ចេកទេស ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសាងសង់ ដោយធានាឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសវិស្វកម្ម ដើម្បីភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។

ឯកឧត្តម ក៏បានណែនាំភាគីពាក់ព័ន្ធជំរុញប្រសិទ្ធភាពការងារឱ្យសម្រេចបានតាមផែនការមេដែលបានកំណត់ ព្រមទាំងរៀបចំឱ្យមានសណ្តាប់ធ្នាប់ និងសោភ័ណភាពសមស្របទៅនឹងបរិស្ថានជុំវិញ ដើម្បីបម្រើផលប្រយោជន៍សាធារណៈឱ្យបានល្អប្រសើរ និងប្រកបដោយចីរភាព។

សូមជម្រាបថា ក្រសួងធនធានទឹក បានចាប់ផ្តើមអនុវត្តគម្រោងការពារច្រាំងទន្លេបាសាក់ ប្រវែង ៥០០ម៉ែត្រនេះនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ គឺបន្ថែមបន្តពីច្រាំងទន្លេដែលបានសាងសង់រួចប្រវែង ១២០០ម៉ែត្រ  ក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល ដើម្បីការពារការបាក់ស្រុតច្រាំងទន្លេបាសាក់ ការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសាបាក់។ ដោយឡែក សម្រាប់ទំហំ និងប្រភពថវិកានៃគម្រោង មិនត្រូវបានប្រកាសជាសាធារណៈនៅឡើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការតភ្ជាប់ទិន្នន័យក្រោមដី និងគ្រប់វិស័យ៖ របៀបដែលក្រុមហ៊ុន Bentley Systems កំពុងធ្វើបដិវត្តន៍កិច្ចសហការលើហេដ្ឋារចនាសម្ព័ន្ធ

ជាប្រពៃណី ទិន្នន័យហេដ្ឋារចនាសម្ព័ន្ធតែងតែរាយប៉ាយ និងដាច […]

ក្រសួងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយ CRDC និង CIDCA លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវដែក

ភាពជាដៃគូអភិវឌ្ឍន៍ជាមួយប្រទេសចិនក្នុងការជំរុញការតភ្ជាប់ […]

ក្រសួងរៀបចំដែនដី បង្ហាញសមិទ្ធផលការងារតាមយុទ្ធសាស្ត្រសមរភូមិទាំងប្រាំពីរ ដើម្បីទទួលបានការគាំទ្រពីរដ្ឋសភា

ការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង ស […]

របៀបដែលក្រុមហ៊ុន Bentley Systems កំពុងជំរុញបដិវត្តន៍បញ្ញាសប្បនិម្មិត (AI)

ខណៈដែលការអភិវឌ្ឍទីក្រុងសកលរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រ […]

វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់ប្រកបដោយចីរភាព

ការលើកកម្ពស់សក្តានុពល និងការសម្រួលដល់ការទទួលបានទុនបង្វិ […]

ជប៉ុនផ្ដល់ ២០០លានដុល្លារដល់កម្ពុជា ជួយដល់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ចនិងការផ្គត់ផ្គង់ថាមពល

ជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ២០០លានដុល្លារ ដល់កម្ពុជា […]